អំឡុងពេលធ្វើផែនការសម្រាប់ទេសចរណ៍ប្រទេសកម្ពុជា ភ្នំគោអាយ ដែលស្ថិតនៅក្រុងប៉ៃលិនជាកន្លែងមួយនៃកន្លែងដែលគួរអោយចាប់អារម្មណ៍ ផ្សេងទៀតដែលអ្នកគួរទៅទស្សនា។ ទីនេះពិតជាអស្ចារ្យ និងប្រសើរបំផុត។ ទីតាំងរបស់ភ្នំនេះមានសភាពស្ងប់ស្ងាត់ និងលួងលោមចិត្ត។ ទីនេះជាកន្លែងទាក់ទាញភ្ញៀវទេសចរមួយក្នុងចំណោមកន្លែងផ្សេងជាច្រើន ក្នុងក្រុងប៉ៃលិន។
មានស្ទឹងដ៏ស្រស់ស្អាតដែលហូរចុះពីភ្នំគោ អាយ ក្រុងប៉ៃលិន។ ទេសភាពនេះពិតជាបន្ថែមសម្រស់ធម្មជាតិ។ ទេសភាពភ្នំគោអាយក្នុងក្រុងប៉ៃលិនពិតជាស្រស់ស្អាតគួរអោយភ្ញាក់ផ្អើល ។ ដូច្នេះវាទាក់ទាញភ្ញៀវទេសចរមួយចំនួនជារៀងរាល់ឆ្នាំ។
អ្នក ដែលទៅទស្សនាប្រទេសកម្ពុជាមានឱកាសល្អបំផុតដើម្បីហែលក្នុងស្ទឹង ដែលហូរចុះពីភ្នំនេះ។ ប្រសិនបើអ្នកមានទេសភាពដ៏ល្អនៃតំបន់ដែលអ្នកចង់ធ្វើការផ្សងព្រេង រដូវប្រាំងជាពេលវេលាល្អបំផុតដើម្បីទៅទស្សនា។ អ្នកអាចនិយាយជាមួយក្មេងដែលសិក្សាភាសាអង់គ្លេសក្នុងសាលាដែលមាន ទីតាំងនៅចំហៀងសណ្ឋាគារសាងភិរុណ។ អ្នកនឹងឃើញថាពិតជាគួរអោយចាប់អារម្មណ៍ក្នុងការនិយាយជាមួយក្មេងៗ ទាំងនោះ ដែលអាចជួយបង្ហាញផ្លូវដល់អ្នក។ប្រសិនបើអ្នកត្រូវការ អ្នកអាចស្នាក់នៅតាមផ្លូវនៅតំបន់ឆ្ងាយពីមាត់ស្ទឹង។ នៅជុំវិញមាត់ស្ទឹងក៏មានចំការមីនផងដែរ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia