CamNews

ទេសចរណ៍ 

ប្រាង្គប្រាសាទដ៏រឹងមាំ ធ្វើពីថ្មបាយក្រៀម និង ថ្មភក់ ដ៏អច្ឆរិយ នៅក្នុងស.វ.ទី១១ វត្តគុហនគរ

​វត្ត​គុហ​នគរ ជា​ប្រាសាទដែលមានវ័យចំណាស់មួយ  ​កសាង​ក្នុង​សតវត្សរ៍​ទី​១១ បានប្រមូលផ្ដុំ
​ទៅ​ដោយ​ប្រាសាទ​ថ្ម​បាយក្រៀម និង ​ថ្មភក់ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ។

ប្រាសាទវត្តគុហនគរ  ជាប្រាង្គប្រាសាទមួយ​ ដ៏រឹងមាំ មានទំហំ​ ២០០​ម៉ែត្រការ៉េ និង ​ព័ទ្ធជុំវិញ
​ដោយ​កំពែង​ថ្មភក់ដ៏​ធំ​កម្ពស់ ​៣​ម៉ែត្រ​។ ប្រាសាទ​នេះ​ កសាង​ក្នុងរជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១
ដែល​រចនាប័ទ្ម​ ស្រដៀង​គ្នា​នឹង​ប្រាសាទ​ទន្លេបាទី​។​

បច្ចុប្បន្ន ប្រាសាទវត្តហនគរ   បានក្លាយជាតំបន់ទេសចរណ៍បុរាណវត្ថុ  ប្រវត្តិសាស្រ្ត ដ៏ទាក់
ទាញ និង ពេញនិយមបំផុត     សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ   មកទស្សនា និង
សិក្សាស្វែងយល់ពីស្នាដៃ នៃការបង្កើតបា្រង្គប្រាសាទ ដ៏អច្ឆរិយខ្មែរមួយនេះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Wat Kuhak Nokor Temple