CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ ដ៏ផ្អែមល្ហែម និង រ៉ូម៉ែនទិចបំផុត សំរាប់យុវវ័យ ឆ្នេរស្នេហ៍

ឆ្នេរ​ស្នេហ៍​របស់​ខេត្ត​កោះកុង ជា​កន្លែង​មួយ​ដែល​គួរអោយ​ចាប់អារម្មណ៍ និង​មាន​ភ្ញៀវ​ទៅ​
ទស្សនា​ញឹកញាប់​បំផុត​។ ភ្ញៀវ​ទេសចរ​ ជាតិ និង អន្ដរជាតិជាច្រើន​ មក​កំសាន្ត ខេត្ត​កោះ
កុងមកពី​តំបន់​ផ្សេងៗ ​ជុំវិញ​ពិភពលោក​។

ភ្ញៀវទេសចរភាគចូលចិត្ត​មកទស្សនា​កោះ​ស្នេហ៍ កោះកុង​ព្រោះ​ឆ្នេរ​នេះ​ ពោរពេញដោយ
​សម្រស់ធម្មជាតិ ដ៏​ស្រស់​ស្អាត ដូចជា៖ ទឹកសមុទ្រ និង​ ឆ្នេរសមុទ្រ ដ៏ទាក់ទាញ​  ជាមួយ
បរិយាកាស ដ៏ស្រស់ថ្លា។ ឆ្នេរ​ខ្សាច់​ដ៏​វែង​អន្លាយ បញ្ចេញ​ពន្លឺដ៏ស្រស់ស្អាត នៅ​ក្រោម​ពន្លឺ
ព្រះអាទិត្យ​ បង្កើតបាន​ជា​កន្លែងមួយ ដ៏​ពិសេស​បំផុត ​ដែល​អាច​ឱ្យភ្ញៀវទេសចរចំណាយ​
ពេល​វេលា​ជាមួយ​អ្នក​ជាទី​ស្រលាញ់​របស់​ខ្លួន ប្រកបដោយ​ភាពរ៉ូម៉ែនទិច។

ទឹក​សមុទ្រ​ដ៏​ត្រជាក់ និង​សម្រស់​ដ៏​ស្រស់​ស្អាត ​នៃ​ធម្មជាតិ​បញ្ចេញ​ជា​ទេសភាព​ពីក្រោយ
​ដែល​ ធ្វើអោយ​ឆ្នេរ​ស្នេហ៍​ក្នុង​ខេត្ត​កោះកុង​ ជា​កន្លែង​ដ៏​ជាទី​ចូល​ចិត្ត ​​ សម្រាប់​ទាំង​មនុស្ស​
វ័យក្មេង និង​ចាស់​។​ អ្នក​ក៏​អាច​ជួល​រថយន្ដ​មួយឬ​បើកបរ​ដោយ​ខ្លួនឯង​ទៅកាន់​ឆ្នេរ​ស្នេហ៍
ដែល​មាន​ទីតាំង​ចម្ងាយ​ប្រហែល​១៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កោះកុង​។ អ្នកនឹង​មកកាន់​ឆ្នេរ​
ស្នេហ៍​ក្នុង​ឃុំ​ដងទង់   នៃ​ស្រុក​ស្មាច់​មាន​ជ័យ ​ ខេត្ត​កោះកុង​។ សម្រស់​ធម្មជាតិ​របស់​ឆ្នេរ
និង​តំបន់​ជាប់​គ្នា​នោះ​  ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទីក្រុង​នឹង​ទាក់ទាញ ​ ភ្ញៀវទេសចរ​អោយ​មក​
ទស្សនា​ទី​នេះ​ម្ដង​ហើយ​ម្ដងទៀត​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel love beach