កោះសង្សារ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ពោរពេញទៅដោយទេសភាព និង បរិយាកាស
ដ៏ស្រស់បំព្រង ត្រជាក់ភ្នែក ប្លែកអារម្មណ៍ ជាមួយនឹងឆ្នេរខ្សាច់សក្បោះ និងទឹកសមុទ្រថ្លាឈ្វេង
ដែលមានទីតាំងស្ថិតនៅ ខេត្តព្រះសីហនុ និង មានចម្ងាយប្រមាណជា ២៩គីឡូម៉ែត្រ ពីកំពង់ផែ
ព្រះសីហនុ។
នៅលើកោះសង្សារទាំងមូល គឺសម្បូរទៅដោយទិដ្ឋភាព ដ៏ស្រស់ស្អាត ខ្យល់បរិសុទ្ធ ហ្វូងមច្ឆា
ចំណុះពណ៌ជាច្រើនប្រភេទរស់នៅក្នុងតំបន់នេះអមជាមួយនឹងសណ្ឋាគារផ្ទះវីឡាដ៏ស្រស់ស្អាត
ធ្វើពីឈើប្រណិត មានដំបូលប្រកស្បូវ សាងសង់នៅលើទឹកត្រជាក់បង្កើតបានជារមណីយដ្ឋាន
មួយដ៏មានប្រជាប្រិយភាព នៅក្នុងខេត្តព្រះសីហនុ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និង
អន្តរជាតិ មកទស្សនា កំសាន្ត និង សម្រាកលំហែកាយ ជារៀងរាល់ថ្ងៃ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia