ភ្នំសរសៀគឺរមណីយដ្ឋានវប្បធម៌ និងធម្មជាតិដ៏អស្ចារ្យ មានចម្ងាយប្រមាណ១៤គីឡូម៉ែត្រ ពីទី
រួមខេត្តកំពត។ ភ្នំសរសៀមានភ្នំតូចៗ បី លាតសន្ធឹងក្នុងផ្ទៃដី សរុបប្រហែល ១.៥ គីឡូម៉ែត្រ
ការ៉េ។ ភ្នំនេះមានកម្ពស់ប្រហែល ៤០ ម៉ែត្រ។ នៅទីនោះក៏មានរូងភ្នំ សម្រាប់អ្នកទេសចរទៅ
លេងកម្សាន្តផងដែរ។
ក្នុងចំណោមរូងភ្នំជាច្រើន រូងភ្នំអាចម៍ប្រចៀវ និងរូងភ្នំដំរីសគឺជារូងភ្នំដែលគេចូលចិត្តទៅលេង
កម្សាន្តជាងគេ។ នៅទីនោះ អ្នកនឹងបានឃើញនូវស្ថាបត្យកម្មវាលស្រែ ដ៏អស្ចារ្យនៅខាងក្នុង។
នៅលើកំពូលភ្នំសរសៀ អ្នកនឹងបានឃើញនូវចេតិយចម្រុះពណ៌ ដែលបានកសាងឡើងក្នុងឆ្នាំ
១៩៦៤ ដោយព្រះ បុត្រីរស្មី សោភ័ណ្ឌ។ ចេតិយជាកន្លែងស័ក្តិសិទ្ធ ដែលគេជឿថាជាកន្លែង
ដែលធាតុរបស់ព្រះពុទ្ធត្រូវបានរក្សាទុក។ នៅលើកំពូលភ្នំ យើងអាចឃើញទេសភាពដ៏ធំល្វឹង
ល្វើយ មានវាលស្រែ ព្រៃ ភូមិ កោះ និង សមុទ្រដ៏ធំ។ ភ្នំក៏ ជាកន្លែងគោរពបូជា សម្រាប់អ្នក
ដែលទៅកម្សាន្តនៅទីនោះផងដែរ៕
សូមទស្សនា វីដេអូ ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia