កំពត៖ រថយន្តទំនើប ម៉ាក FORTUER ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2A -8690 បើកបរពីទិសកើតទៅលិច ក្នុងល្បឿនលឿន ខណៈដល់ផ្លូវ អាទិភាពសិទ្ធិស្មើគ្នាបំបែកជា៤ ក៏វ៉ាក់អើនឹងរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បើកចេញពីទិសត្បូងទៅជើង ក៏ជ្រុលចង្កូតហោះ
ទៅបុកជាប់បង្គោលប៉ាណូ ជាប់របងគុកខាងកើត នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ទី៣០ ខែមេសា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
តាមសាក្សី បាននិយាយថា៖ អ្នកបើកបររថយន្ត FORTUERនេះ ជាជនជាតិបរទេស ហើយក្រោយហេតុការណ៍ភ្លាម ជនជាតិបរទេសអ្នក បើកបររូបនេះ បាននាំកូនចុះចេញពីលើរថយន្ត ហើយអង្គុយមួយសន្ទុះ ក៏បានហៅម៉ូតូតុកៗ ជិះជាមួយកូនទៅបាត់ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុប៉ុណ្ណោះ។
បច្ចុប្បន្ន កម្លាំងនគរបាលចរាចរណ៍ ក្រោយពីវាស់វែងហើយ ក៏រកវិធីស្ទួចរថយន្ត នាំយកទៅរក្សាទុក នៅឯស្នងការដ្ឋាននគរបាលខេត្ត រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ ពាក់ព័ន្ធនឹងការខូចខាតស្លាកប៉ាណូ របស់ក្រុមហ៊ុន៕


សិទ្ធដោយ៖ ដើមអម្ពិល