ពិតជាគួរឱ្យភ្ញាក់ផ្អើល ជាមួយនឹងអាងហែលទឹកដ៏ធំបំផុត លើពិភពលោក ដែលត្រូវសាងសង់
ឡើងនៅជាប់មាត់សមុទ្រ ពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាត និងរ៉ូម៉ែទិចដែលមានទីតាំង
ស្ថិតនៅក្នុងតំបន់កម្សាន្តSan Alfonso del Mar ប្រទេសឈីលី ។
អាងហែលទឹកយក្សដ៏មហិមានេះ មានប្រវែង ១,០១៣ម៉ែត្រ (1.0212.85m) និងមានសមត្ថភាពផ្ទុក
ទឹកសមុទ្រថ្លាឈ្វេងដូចកញ្ចក់ឆ្លុះមុខ បានចំនួន ២៤៩,៨៣៧ ម៉ែត្រគូប។ អាងហែលទឹកដ៏អស្ចារ្យ
នេះ ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ២០០៦ អស់ទឹកប្រាក់ចំនួន ២លាន ដុល្លារ សាងសង់នៅលើ
ផ្ទៃចំនួន ៨០,៩៣៧ម៉ែត្រការ៉េ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតអាងហែលទឹកយក្សដ៏រ៉ូម៉ែនទិចនេះត្រូវបំពាក់ដោយប្រព័ន្ធ
បច្ចេកវិទ្យាដ៏ទំនើបបញ្ជាដោយប្រព័ន្ធកុំព្យូទ័រស្រូបទឹកពីក្នុងសមុទ្រមកដាក់ក្នុងអាង រួមទាំងការ
សម្អាត និងបូមទឹកចេញពីអាង៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ victory-cruises