CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ ស្រស់បំព្រង និង ទាក់ទាញអន្លង់ផ្សោតកាំពី

កាំ​ពី​ ជា​ឈ្មោះ​ភូមិ​មួយ​ ដែល​មាន​ទីតាំងស្ថិត​នៅ ខាងកើត​ច្រាំង​ទន្លេ​មេគង្គ ចំងាយ ១៥​គីឡូ
ម៉ែត្រ​    ពីទីក្រុងក្រចេះ  តាម​ផ្លូវជាតិ​លេខ​៧​ ក្នុងខេត្តក្រចេះ។ តំបន់​ផ្សោត​កាំ​ពី​  បាន​បង្កើត
ឡើង​ក្នុង​ឆ្នាំ​១៩៩៩  ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ណ៍  ​ដោយសារតែ  សត្វផ្សោត  ​ទន្លេមេគង្គ
ជា​ថនិកសត្វ​ទឹកសាប​ ដ៏កម្រ​បំផុត​ នៅលើពិភពលោក​។​

អន្លង់​ផ្សោត​កាំ​ពី​ ជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញ​បំផុតសំរាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និង
បរទេស​ ដោយសារតែ តំបន់នេះ សម្បូរណ៍ទៅដោយ សត្វផ្សោត  ដ៏ច្រើនជាងគេ  ក្នុងតំបន់
ទន្លេមេគង្គ អមជាមួយនឹងបរិយាកាស និង ខ្យល់បរិសុទ្ធ។

​ពេលវេលា​ល្អ​បំផុត​ សំរាប់ភ្ញៀវទេសចរណ៍ មកទស្សនា​ផ្សោត នៅក្នុងខេត្តក្រចេះ  ​គឺ​ក្នុង​រដូវ
ប្រាំង នា​ពេល​ព្រឹក​ព្រលឹម និង ​ពេល​ល្ងាច៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ​​


Tags: Travel Khmer dolphin kratie province