រមណីយដ្ឋានជីវចម្រុះព្រែកត្នោតមានទីតាំងស្ថិតនៅដាច់ដោយឡែកពីឧទ្យាន ជាតិបូកគោ។ រមណីយដ្ឋាននេះមានការទាក់ទាញចាប់អារម្មណ៍ពីក្នុងតំបន់និងពិភពលោក ចំពោះជីវចម្រុះដូចជា ពពួក សត្វកម្រនិងពពួកសត្វជិតផុតពូជជាដើម។
រមណីយដ្ឋានទេសចរណ៍នេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រប៉ែកខាងលិចក្រុងកំពត តាមបណ្តោយផ្លូវជាតិលេខ៣ និងមានចម្ងាយប្រមាណ៩០គីឡូម៉ែត្រប៉ែកខាងកើតខេត្តព្រះសីហនុ (ផ្លូវជាតិលេខ៤)។ អង្គការសង្គ្រោះសត្វព្រៃកម្ពុជា(SCW) អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរឧទ្យានជាតិបូកគោ បានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ដល់តំបន់ទេសចរណ៍ជីវចម្រុះរបស់សហគមន៍នេះ។រមណីយដ្ឋានទេសចរណ៍នេះ បានបើកឲ្យដំណើរការដោយប្រជាជនមូលដ្ឋាន ហើយចំណូលដែលទទួលបានមកពីភ្ញៀវទេសចរណ៍អាចជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia