CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត និង ចំលែក ទេទឹកពុះ

​ទេ​ទឹក​ពុះ​  ជាតំបន់ទេសចរណ៍មួយ ដ៏ប្លែក និង ទាក់ទាញ   ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុង
ភូមិ​ទេ ឃុំ​សង្កែ​សាប ស្រុក​ឱ​រ៉ា​ល់ ខាងលិច​ទី​រួម​ខេត្តកំពង់ស្ពឺ ចំងាយ ៦០​គីឡូម៉ែត្រ​។

ទេ​ទឹក​ពុះ ជាតំបន់មួយ ដែលមានទឹកក្តៅផុសចេញពីដី ដែលមានបន្ទាត់​ផ្ចិត​ប្រវែង ​១០០
​ម៉ែត្រ​។ ផ្ទៃ​ទឹក​ខាងក្រៅ មាន​ទំហំ​ ៨០​ម៉ែត្រការ៉េ   ដែល​ចេញមក​ពី​ប្រភព​៦  និង​ មាន​ក្លិន
​ដូច​ស្ពាន់ធ័​រ និង ​ថ្មកំបោរ​ និង មានសីតុណ្ហភាព​ទឺក ៧០​អង្សា​សេ​។ 

​កន្លែង​ទាំងមូល​ គ្របដណ្តប់​លើផ្ទៃដី​ ៥​ហិកតា  ​ ពោរពេញ​ដោយ​ស្មៅ​ខ្ពស់ៗ  កក់ និង  ​ថ្ម
​ក្រហម​។ អ្នកភូមិ​ទីនោះ ភាគច្រើន ជា​ជនជាតិ​គួ​យ  ដែលពួកគេ ជឿ​ថា​ទឹក​ក្តៅ​នេះ ​ស័ក្តិ
​សិទ្ធ សម្រាប់​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ និង ​ជំងឺ​ស្បែក ផ្សេងៗ​។ ជាពិសេស អ្នកភូមិ  ជឿ
ថា លាងមុខ ​ជាមួយ​នឹង​ទឹក​ក្តៅ​នេះ នឹង​នាំមក​ នូវ​សំណាងល្អ​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Te Teok Pos Resort