វាគឺជាដែលគួរឲ្យហួសចិត្តមួយ នៅពេលដែលនារីម្នាក់ គ្រាន់តែមិនបានថើបសង្សាររបស់ខ្លួន
ដូចបំណង ក្រោយពីការព្យាយាមថើបបីបួនដង មិនបានមក ក៏ខឹង ជះទឹកលើមុខ សង្សាររបស់
ខ្លួន ក្នុងចំណោមមនុស្សម្នា ជាច្រើននាក់។
នារីម្នាក់បានផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីការព្យាយាមចង់ថើបគូស្នេហ៍របស់ខ្លួន មិនបានសំរេច
ជាច្រើនលើក ដោយភាគីខាងប្រុស ចេះតែលើកដៃបដិសេធនាង ដោយខ្លួនរវល់និយាយទូរស័ព្ទ។
ដោយក្រលេកទៅជុំវិញខ្លួន គូស្នេហ៍គេដទៃទៀត បានថើបគ្នាយ៉ាងរ៉ូមែនទិច ចំណែកខ្លួនបែរជា
ថើមមិនបានដូចគេ នាងហាក់ដូចជាមានការអាក់អន់ចិត្ត និងខឹងសម្បារទៅលើសង្សាររបស់ខ្លួន
យ៉ាងខ្លាំង ដោយទប់កំហឹងមិនបាន នាងក៏យកទឹកមួយកែវ ជះទៅលើមុខមិត្តប្រុសរបស់ខ្លួន
ហើយក៏ដើរចេញទៅ។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលា
វីដេអូ៖ youtube