ខេត្តព្រះវិហារដែលជាប់ជាមួយព្រំដែនថៃ និងឡាវភាគខាងជើង ជាកន្លែងដែលមានប្រាសាទគួរអោយចាប់ចិត្តចំនួនបីក្នុងសម័យអង្គរគឺ ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងប្រាសាទព្រះខ័នកំពង់ស្វាយ។ ទីនេះក៏ជាជម្រកសហគមន៍ជាច្រើននៃជនជាតិកុលសម្ព័ន្ធតំបន់ភ្នំ។
កោះកេរ្ដិ៍ធ្លាប់ជារាជធានីរបស់ រាជាធិរាជខ្មែរស្ដេចជ័យវរ័្មនទី៤ដែលបានកសាងទីក្រុងនេះក្នុងឆ្នាំ ៩២១។ ផ្នែកខ្លះនៃប្រាសាទត្រូវបានកប់បាត់ទៅក្នុងព្រៃដែលមិនអាចធ្វើ ដំណើរទៅបាន។ ប្រាសាទព្រះវិហារជាកន្លែងពិសេសបំផុតរបស់ខេត្តនេះ។
ប្រាសាទព្រះវិហារ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសជូនព្រះសិវៈ ហើយមានទីតាំងនៅលើគែមតំបន់ខ្ពង់រាបដែលគ្រប់គ្រងវាលរាបប្រទេស កម្ពុជា។ ប្រាសាទនេះកសាងឡើងដោយមានព្រះវិហារជាស៊េរីដែលភ្ជាប់គ្នាដោយ ប្រព័ន្ធនៃកម្រាលថ្ម និងជណ្ដើរដែលមានបណ្ដោយចំណោតជាង៨០០ម៉ែត្រ និងមានកាលបរិច្ឆេទនៅពាក់កណ្ដាលទីមួយនៃសតវត្សរ៍ទី១១។ ទោះបីជាយ៉ាងណា សំណង់ប្រវត្តិសាស្រ្តនេះអាចមានតាំងពីសតវត្សរ៍ទី៩ នៅពេលដែលអាស្រមត្រូវបានរកឃើញ។ កន្លែងនេះត្រូវបានរក្សាទុកពិសេសបំផុត ពិសេសដោយអាស្រ័យទៅតាមទីតាំងដាច់ស្រយាល។ មានភាពមិនធម្មតាមួយសម្រាប់គុណភាពនៃស្ថាបត្យកម្មរបស់វា ដែលប្រើប្រាស់បរិស្ថានធម្មជាតិនិងតួនាទីសាសនារបស់ប្រាសាទ ក៏ដូចជាគុណភាពមិនធម្មតានៃការតុបតែងដោយចម្លាក់ថ្ម។
ស្ថាបត្យកម្មសំណង់តែមួយគត់នៃស៊េរី របស់ព្រះវិហារ ស៊េរីដែលភ្ជាប់គ្នាដោយប្រព័ន្ធនៃកម្រាលថ្ម និងជណ្ដើរដែលមានបណ្ដោយចំណោតជាង៨០០ម៉ែត្រ ប្រាសាទនេះជាស្នាដៃឯកពិសេសមួយរបស់ស្ថាបត្យកម្មខ្មែរតាមរយៈប្លង់ ការតុបតែង និងទំនាក់ទំនងរវាងបរិស្ថានទស្សនីយភាពទេសភាព។ ពិតជាមានភាពបរិសុទ្ធទាំងក្នុងប្លង់និងភាពលម្អិតនៃការតុបតែង។
ព្រះខ័នកំពង់ស្វាយ ក៏ត្រូវបានគេស្គាល់ថាប្រាសាទបាកាន ជាសំណង់នៃដែលមានមាត្រដ្ឋានធំសម្បើមបំផុតដែលមានទីតាំងនៅជ្រុង និរតីនៃខេត្តព្រះវិហារ។ ប្រាសាទនេះគ្របដណ្ដប់លើផ្ទៃដី៤ដងធំជាងប្រាសាទអង្គរវត្តដែលមាន បារាយណ៍ប្រវែង៣គីឡូម៉ែត្រ និងមានប៉មប្រាសាទជាច្រើន ឬប្រាសាទនៅក្នុងបរិវេណនោះ។ ប្រាសាទនេះពុំត្រូវបានគេស្គាល់ច្បាស់ និងកម្រមានគេទៅទស្សនាណាស់ ហើយប្រាសាទនេះត្រូវទទួលរងការលួចប្លន់យ៉ាងខ្លាំងប៉ុន្មានឆ្នាំ កន្លងមកនេះ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia