រូងទឹកកក Mendenhall គឺជាតំបន់ទេសចរណ៍ដ៏ចម្លែក ពោរពេញទៅទិដ្ឋភាពប្លែកៗ ដ៏ស្រស់ស្អាត
ដែលមានទីតាំងស្ថិតនៅទីក្រុង Juneau នៅភាគអាគ្នេយ៍រដ្ឋ Alaska សហរដ្ឋអាមេរិក។
នេះគឺរូងទឹកកក ដ៏អសា្ចរ្យ និងទាក់ទាញបំផុត សម្រាប់សម្រាប់ភ្ញៀវទេសចរ ដែលចង់ទទួលបាន
នូវទស្សនីយភាពប្លែក ចម្លែកអារម្មណ៍ សូមមកកាន់តំបន់រូងទឹកកក Mendenhall។ រូងទឹកកកនេះ
មានប្រវែង ១៩,៣១២ម៉ែត្រ វែង មានទទឹងទំហំ ៨០៤ម៉ែត្រ និងមានជម្រៅ ៤៥ម៉ែត្រ។
រូងទឹកកកយក្ស ដ៏ធំមហិមានេះ អាចឱ្យភ្ញៀវទេសចរចូលទៅទស្សនា និង ផ្តិតយកទេសភាពដ៏
ស្រស់ស្អាត ជាមួយនឹងអារម្មណ៍ដ៏រំភើប ភ្ញាក់ផ្អើល មិនគួរឱ្យជឿ ដូចជាអ្នកកំពុងតែដើរកម្សាន្ត
នៅក្រោមបាតសមុទ្រ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ tlasobscura