CamNews

ទេសចរណ៍ 

ប្រាំចំនុចសំខាន់ធ្វើអោយអ៊ីតាលីក្លាយជាកន្លែងសម្រាក លំហែកាយដ៏អស្ចារ្យ

អ៊ីតាលីជាប្រទេសវ័យចំណាស់មួយស្ថិតនៅតំបន់អឺរ៉ុប ដែសមានសេដ្ឋកិច្ចល្អប្រសើរ មិនតែ
ប៉ុណ្ណោះ ប្រទេសនេះក៏មានវប្បធម៌ អរិយធម៌យូរលង់ណាស់មកហើយផងដែរ។ លើសពីទៅ
ទៀត ប្រទេសនេះក៏មានកន្លែងសំខាន់ៗដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ចូល
មកទស្សនា មិនចាញ់ប្រទេសមួយចំនួនដែលមានកន្លែងទេសចរណ៍ច្រើន ដូចជា​ចិន អាមេរិច
និងអង់គ្លេសជាដើម។




នេះគឺចំនុចប្រាំយ៉ាងដែលធ្វើអោយ អ៊ីតាលីនៅតែជាប្រទេសដែលមានប្រជាប្រិយភាព
សម្រាប់អ្នកទេសចរណ៍មកកំសាន្ដក្នុងថ្ងៃឈប់សម្រាក។

ខាងក្រោមនេះគឺជាប្រការទាំងប្រាំដែលនាំអោយប្រទេសអ៊ីតាលីក្លាយជាទីលំហែកាយ ៖
១. ការបើកបរ
ភាគច្រើនអ្នកបើកបរនៅអ៊ីតាលី ជាមនុស្សល្ងីល្ងើរតែពួកគេជាមនុស្សដែលមានសណ្ដានចិត្ត
ល្អ និងចេះយល់ចិត្តថ្លើមអ្នកដទៃទៀតផង។ ពេលខ្លះពួកគេឆេវឆាវចំពោះភ្ញៀវទេសចរណ៍
តែជាមនុស្ស​រីករាយ និងតែងតែជួយភ្ញៀវអស់ពីចិត្តទៀតផង។

២. ជាពិភពដែលមានម្ហូបច្រើនប្រភេទ
ប្រទេសអ៊ីតាលីជាប្រទេសដែលមាន​ មុខម្ហូបច្រើនប្រភេទមានរសជាតិឈ្ងុយឆ្ងាញ់ ដែលអ្នក
អាចញុំាបានគ្រប់ទីកន្លែង។​ មុខម្ហូបទាំនោះមានដូចជា ភីហ្សារ (Pizza) ផាស្ដា (Pasta) ដំឡូង
(Tomato), mozzarella, Chianti, San Pellegrino និងជាពិសេសគឺការ៉េមដ៏មាន រសជាតិផ្អែម
​​​​ឆ្ងាញ់។

៣.មានកន្លែងកំសាន្ដច្រើន
ប្រទេសអ៊ីតាលី ជាតំបន់មួយដែលមានកន្លែងកំសាន្ដច្រើនបំផុត នៅអ៊ឺរ៉ុប ក្នុងនោះរួមមានដូច
ជា Venice,Tuscany (Frorence), Rome, និង Sicily គឺជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។​ មិនត្រឹមតែ
ប៉ុណ្ណោះ វាក៏មានជួរភ្នំដ៏ប្រណិតទៀតផង។




៤.​ ហាងទំនើប
Prada និង Gucci គឺជាហាងដ៏ទំនើបបំផុតនៅអ៊ីតាលី ដែលមានលក់ឥវ៉ាន់ និងសម្ភារៈគ្រប់
ប្រភេទ ហើយអ្នកក៏អាចទិញចំណីអាហារបានគ្រប់ពេលនៅទីនោះផងដែរ។

៥. មានណង់អាគារប្រវត្ដិសាស្រ្ដច្រើន
ប្រទេសអ៊ីតាលីជាប្រទេសដែលមាន អាយុកាលរាប់រយឆ្នាំមកហើយ។ ដូច្នេះប្រទេសនេះពិត
មានអាគារប្រត្ដិសាស្រ្ដច្រើន ដែលមានក្បួនខ្នាតសឹកសង្គ្រាម សិលាចារិក អក្សរសិល្សិ៍ និង
សិល្បះ វប្បធម៌នានាផងដែរ៕

 

ដោយ៖​ សារិន
ប្រភព៖ dailymail


Tags: travel Italy