ព័ត៌មានអន្តរជាតិ ៖ ខ្មាន់កាំភ្លើង បានសម្លាប់មនុស្សហោចណាស់ ៣ នាក់ ដោយពីមានការបាញ់រះទៅ សាលាកាត់ក្តី Palace of Justice នៅក្នុងទីក្រុង Milan ភាគខាងជើង ប្រទេស អ៊ីតាលី ។
ប្រភពសារព័ត៌មានបន្តអោយដឹងថា ជនរងគ្រោះ មានឈ្មោះថា Claudio Giardiello ត្រូវបានចាប់ឃាត់ ខ្លួនបានវិញហើយ បន្ទាប់ពីរត់គេចខ្លួន ពីកន្លែងកើតហេតុខាងលើ ដោយម៉ូតូ ។ លោកជាប់ចោទពីបទ ករណីក្ស័យធនមួយ ។ របាយការណ៍ បញ្ជាក់ក្តែងៗអោយដឹងថា លោកបានបាញ់សម្លាប់ សហមេធាវី ការពារក្តីម្នាក់ អតីតមេធាវីម្នាក់ និងគណៈចៅក្រមកាត់ក្តី ករណីចោទប្រកាន់ក្ស័យធន ម្នាក់ផ្សេងទៀត
គួរបញ្ជាក់ថា ការបាញ់បោះលើកនេះ ជម្រុញអោយមានការត្រួតពិនិត្យឡើងវិញ នៃវិធានការសុវត្ថិភាព ប្រចាំសាលាកាត់ក្កីនៃវិមានយុត្ថិធម៌ខាងលើ ។ មានសំនួរលើកឡើង អោយដឹងថា តើជនសង្ស័យអាច នាំយកសព្វាវុធ ចូលទៅក្នុងអាគារ មានសន្តិសុខ យាមកាមខ្ពស់ បាន ដោយរបៀបណា មិនត្រឹមតែ ប៉ុណ្ណោះ តើជនសង្ស័យ អា ចប្រើប្រាស់ និង រ ត់គេច ខ្លួនបាន ដោយរបៀបណា បើទីនោះជាទី ដែល មានការពង្រឹងសន្តិសុខតឹងរឹង យ៉ាងដូច្នេះ ។
បន្ទាប់ពីរត់គេចខ្លួន បានសម្រេច ជនរងគ្រោះ ត្រូវបានចាប់ឃាត់ខ្លួន នៅការិយាល័យ carabinieri នា ទីក្រុង Vimercate ចម្ងាយប្រមាណ ២៥ គ.ម ភាគខាងជើងឆៀងខាងកើត ទីក្រុង Milan ។ រដ្ឋមន្រ្តី ក្រ សួងការពារជាតិ Angelino Alfano អោយដឹងថា ៖ ជនដៃដល់ខាងលើ ត្រូវបាននាំខ្លួន ទៅកាន់ បន្ទាយ យោធាមួយកន្លែងនៅក្នុងតំបន់ Milan ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី