Fundy គឺជាឈ្មោះឈូងសមុទ្រមួយដ៏ចម្លែក ប្លែកអារម្មណ៍ ពោរពេញទៅដោយទស្សនីយភាព
ដ៏ស្រស់ត្រកាល ដែលាមានទីតាំងស្ថិត នៅក្នុងប្រទេសកាណាដា។ ឈូងសមុទ្រ Fundy គឺជា
តំបន់ទេសចរណ៍ជាតិដ៏ស្រស់ស្អាតដែលមានឈូងសមុទ្រនិងឆ្នេរខ្សាច់ប្រវែង ២៧០គីឡូម៉ែត្រ
និងជាតំបន់ដែលមានកំពស់ទឹកសមុទ្រខ្ពស់បំផុតនៅលើពិភពលោក។
តំបន់កម្សាន្តដ៏ទាក់ទាញនេះ សម្បូរទៅដោយផ្ទាំងថ្មធំៗ ដ៏ចម្លែក មានទ្រង់ទ្រាយប្លែកៗ ខុស
ប្លែកពីគ្នា។ ភ្ញៀវទេសចរ អាចមកទស្សនាកម្សាន្តនូវទស្សនីយភាពធម្មជាតិដ៏ស្រស់បំព្រង នៅ
ពេលដែលទឹកនាច (ទឹកស្រក់) ស្រូបយកខ្យល់អាកាសបរិសុទ្ធ ថតរូប ទស្សនាឆកសមុទ្រធំៗ
និងជិះទូកលេងកម្សាន្តនៅជុំវិញតំបន់នេះ។
តំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពនេះ មានទឹកជោរ និង ទឹកនាច រយៈពេល ៦
ម្តង និងមានទឹកជោរ និងទឹកនាច ២ដង ក្នុង១ថ្ងៃ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ dreamyourholidays