CamNews

ព័ត៌មានជាតិ 

គុណ​​​សម្បត្តិ​​​​ដ៏​​​ធំ​ធេង របស់​​​ការ​​​​បបោស​​​​អង្អែល មុន​​​ពេល​​​ឡើង​​ឋាន​​សួគ៌

(សុខភាព)៖ ការបរបោសអង្អែលមុនពេលរួមភេទ ត្រូវបានគេចាត់ទុកថា ជាអ្វីៗដែលបុរសគួរតែធ្វើ ចំពោះដៃគូដើម្បីបញ្ជាក់ ពីការត្រៀមខ្លួនរួមភេទរួចរាល់ សម្រាប់ប្រតិបត្តិការលើគ្រែ។ ការបរបោសអង្អែលមុនពេលរួមភេទ គឺជាចំណុចមួយដ៏សំខាន់ និងមិនអាចមើលរំលងបាន បើសិនជាចង់ដល់ចំណុចកំពូលនោះ ត្រូវចេះក្បាច់បបោសអង្អែល។

ពិតណាស់ការរួមភេទ ដោយមិនបានគ្រោងទុក និងគ្មានការបរបោសអង្អែលអ្វីសោះនោះ ពេលខ្លះអាចជាបទពិសោធន៍រួមភេទ ដ៏ល្អបំផុត ប៉ុន្តែជាទូទៅស្ត្រីភាគច្រើន នឹងយល់ព្រមថា វាគឺជាការរួមភេទដ៏ល្អ បាននៅពេលដែលអ្នកបានសិក្សា អំពីសារៈសំខាន់នៃការបបោសអង្អែល មុនពេលរួមភេទសិន។ បែបបទនៃការបរបោសអង្អែល ដ៏ប្រុងប្រយ័ត្ននឹងផ្តល់ជាការសប្បាយ ដល់ដៃគូទាំងពីរកាន់តែខ្លាំង ព្រមទាំងធ្វើឲ្យពិសោធន៍ ខាងរួមភេទកាន់តែរីករាយទៀតផង។

ដើម្បីបន្ថែមគ្រឿង ដល់ជីវិតផ្លូវភេទរបស់អ្នក ដើម្បីទទួលបានការសម្រើប និងការសប្បាយដល់កម្រិតខ្ពស់បំផុត បុរសត្រូវតែបន្តការបបោសអង្អែល ដល់ខាងស្រីឲ្យបានយូរ ដើម្បីឲ្យលិង្គរឹង ហើយខាងស្រីត្រូវធ្វើដូចគ្នា ដើម្បីឲ្យមានការបញ្ចេញទឹករំអិល ទ្វារមាសច្រើន។ អ្នកឯកទេសខាងការរួមភេទ ភាគច្រើនយល់ថា គ្មានអ្វីសំខាន់ជាងការចំណាយ ពេលឲ្យបានច្រើន សម្រាប់ការបបោសអង្អែល មុនពេលរួមភេទឡើយ។ ចូរចាប់ផ្តើមរួមភេទ នៅពេលដៃគូទាំងសងខាង កំពុងតែស្ថិតក្នុងការ ស្រើបស្រាលខ្ពស់បំផុត និងពិបាកគ្រប់គ្រង ចំណង់ផ្លូវភេទ។

ការបរបោសអង្អែលមុនពេលរួមភេទ គឺជាការផ្សំគ្នា នៃសកម្មភាពជាច្រើន ដូចជា ការឱប ការអង្អែលថ្នមៗ ការដោះសម្លៀកបំពាក់ឲ្យគ្នា ការថើប និងការប្រើមាត់រួមភេទ។ បុរសដែលចេះថ្នាក់ថ្នម និងថើបដៃគូរបស់គេ ហើយដឹងពីរបៀប បបោសអង្អែលឲ្យដៃគូពេញចិត្តនោះ ច្រើនតែរកឃើញថា ដៃគូរបស់ពួកគេនោះ មិនត្រឹមតែពេញចិត្តក្នុងការរួមភេទ កាន់តែច្រើន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យដៃគូទទួលបានចំណុចកំពូល កាន់តែស្រួលដែរ។ ស្ត្រីភាគច្រើន ត្រូវការការភ្ញោចឲ្យបានយូរ ដើម្បីទទួលបានសម្រើប ដ៏ពេញលេញមួយ ហើយការបរបោសអង្អែលមុនពេលរួមភេទនេះ នឹងផ្តល់នូវតម្រូវការរបស់នាងបាន៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips Chinese Hot news Breaking news