CamNews

ទេសចរណ៍ 

ឆ្នេរខ្សាច់សក្បោះវែងអន្លាយ ដ៏ចម្លែក ពុះកាត់ទឹកសមុទ្រដ៏ថ្លាឈ្វេងដូចកញ្ចក់ (មានវីដអូ)

កោះ Musha Cay  គឺតំបន់ទេសចរណ៍ធម្មជាតិ  ដ៏ស្រស់ត្រកាល  ពោរពេញទៅដោយទេសភាព
ដ៏ប្រណិត ស្រស់ស្អាតបំផុត  គ្របដណ្តប់លើផ្ទៃដីទំហំ  ៦០៧,០២៣ ម៉ែត្រការ៉េ ជាដីកោះឯកជន 
ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ Exuma មានចម្ងាយ ១៣៧គីឡូម៉ែត្រពីទីក្រុងណារ៉ូ ប្រទេស 
បាហាម៉ាស ជាម្ចាស់កម្មសិទ្ធិរបស់លោក David Copperfield ជនជាតិអាមេរិក

នៅលើកោះ Musha Cay អាចឱ្យភ្ញៀវទេសចរទាំងអស់ទស្សនាជាមួយទេសភាព ដ៏ត្រជាក់ភ្នែក
សម្បូរបែបជាមួយនឹងឆ្នេរខ្សាច់ពណ៌សក្បោះដ៏វែងអន្លាយកាត់មហាសមុទ្រដ៏ចម្លែកស្រស់ស្អាត
ទាក់ទាញ រួមទាំងទឹកសមុទ្រដ៏ថ្លាឈ្វេង កន្លែងស្នាក់នៅ  ដ៏ប្រណិតដូចឋានសួគ៌  ប្រកបដោយ
ផាសុខភាព។  ជាពិសេស  នៅកោះនេះ  ចំណតយន្តហោះ  និង យន្តហោះ  អាចដឹកជញ្ជូនអ្នក
ដំណើរអាចដឹកភ្ញៀវបានចំនួន ១៦នាក់  ទៅកម្សាន្ត និង  សម្រាកលំហែកាយនៅលើកោះ បាន
យ៉ាងស្រួល និងឆាប់រហ័ស៕

សូមទស្សនា វីដេអូ ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ genuineaccess, ikipedia


Tags: Travel Musha Cay & The Islands of Copperfield Bay