ព្រៃឈើធម្មជាតិដែលមានទេសភាពស្រស់ស្អាត ភ្នំ ទីទួល ជ្រលងភ្នំ និងដៃទន្លេ សហគមន៍ជនជាតិភាគតិចក្នុងតំបន់ និងជីវិតសត្វព្រៃសម្បូរបែបកំពុងរង់ចាំភ្ញៀវទេសចរនៅឧទ្យានជាតិវីរជ័យ។
ឧទ្យានជាតិវីរជ័យគ្របដណ្ដប់ផ្ទៃក្រឡា៣,៣២៥គីឡូម៉ែត្រការេ ស្ថិតនៅក្នុងស្រុកវឺនសៃ និងស្រុកតាវែងនៃខេត្តរតនគិរី និងលាតសន្ធឹងដល់ស្រុកសៀមប៉ាងរបស់ខេត្តស្ទឹងត្រែង។ វាមានចម្ងាយប្រហែល៦០គីឡូម៉ែត្រភាគខាងជើងក្រុងបានលុងនៃខេត្តរតនគិរី។ ឧទ្យានជាតិវីរជ័យបម្រើជាឧទ្យានធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានតំបន់អភិរក្សជាប់គ្នានឹងប្រទេសឡាវ និងវៀតណាមបញ្ចូលគ្នាដែលជាតំបន់ធំបំផុតនៃតំបន់អភិរក្សក្នុងទ្វីបអាស៊ី។
វាជាតំបន់ជីវធម្មជាតិដំបូងតែមួយគត់ដែលនៅសេសសល់ពីការមិនបំផ្លាញពីមនុស្សក្នុងប្រទេសកម្ពុជាក៏ដូចជានៅតំបន់អាស៊ីអាគ្នេយ៍។ ទីនោះមានដើមឈើដែលមានអាយុរាប់ពាន់ឆ្នាំ វាលស្មៅធំៗ បក្សីរាប់រយប្រភេទបូករួមទាំងសត្វ Create Hornbill និងសត្វត្រសេះក្រហម (Red-collared Woodpecker) ហើយសត្វព្រៃរស់នៅនិងមានសុខដុមនៅទីនោះ។
ព្រៃឈើដ៏ធំ វាលស្មៅ ភ្នំ និងជ្រលងភ្នំនៅមានយ៉ាងធំធេងដែលមិនទាន់រកឃើញ និងមិនរំខានដោយការតាំងទីលំនៅរបស់មនុស្ស និងនៅតែជាកន្លែងរស់នៅរបស់សត្វព្រៃដែលមិនទាន់រកឃើញ។
តំបន់នេះផ្ដល់នូវជម្រកយ៉ាងសំខាន់សម្រាប់សត្វខ្លា ដំរី គោព្រៃ និងមានទេសភាពដ៏ស្រស់ស្អាតមួយចំនួន ជាពិសេសប្រភេទសត្វ និងបក្សីដែលត្រូបានគំរាមកំហែងនៅលើពិភពលោក។ នៅភាគនិរតីនៃប្រទេសកម្ពុជាជាជម្រកនៃប្រជាជនកុលសម្ព័ន្ធក្នុងស្រុក កុលសម្ព័ន្ធភ្នំអស់រយៈពេលច្រើនសតវត្សរ៍មកហើយ និងនៅតែជាមជ្ឈមណ្ឌលមួយសម្រាប់ភាពសម្បូរបែបនៃវប្បធម៌ក្នុងតំបន់។
ជនជាតិភាគតិចក្នុងស្រុក ប្រាវ កាវិត បន្ដពឹងផ្អែកលើធនធានធម្មជាតិនៃឧទ្យានជាតិវីរជ័យនេះសម្រាប់ការរស់នៅ ហើយសហគមន៍មួយចំនួនទៀតពេលនេះកំពុងតែចូលរួមក្នុងកម្មវិធីទេសចរណ៍ធម្មជាតិរបស់ឧទ្យាន។ ឧទ្យានជាតិវីរជ័យក៏មានមរតប្រវត្តិសាស្ត្រដ៏ទារុណតាមរយៈសង្គ្រាមរវាងអាមេរិក និងវៀតណាម ដែលជាកេរ្ដិ៍ដំណែលដែលត្រូវបានឈ្លបមើលរួចរាល់ជាមួយដ៏ទុរយសរបស់ ហូជីមិញ (Ho Chi Minh Trail) ដែលឆ្លងកាត់តាមឧទ្យាននេះ។
នៅឧទ្យានជាតិវីរជ័យអ្នកនឹងឃើញសត្វជាច្រើនប្រភេទបូករួមទាំងដំរី ខ្លា និងទន្សោង។ ជាងនេះទៅទៀត ឧទ្យានជាតិវីរជ័យក៏ជាជម្រកនៃអំបូរជនជាតិក្នុងស្រុកចំនួន១៥០០។ ភ្ញៀវទេសចរក៏អាចទស្សនាប្រពៃណី ទំនាមទម្លាប់ ជំនឿ និងសកម្មភាពប្រចាំថ្ងៃរបស់ក្រុមជនជាតិភាគតិចទាំងនេះផងដែរ។ គេក៏អាចឃើញស្នាមប្រវត្តិសាស្ត្រ ដែលធ្វើអោយនឹកឃើញដល់សង្គ្រាមរវាងវៀតណាម និងសហរដ្ឋអាមេរិក។
ឧទ្យានជាតិវីរជ័យក៏ត្រូវបានចាត់ទុកជាសួនបេតិកភណ្ឌរបស់អាស៊ានក្នុងឆ្នាំ ២០០៣ដែលទទួលស្គាល់ដោយការចូលរួមចំណែកដល់ការអភិរក្សជីវចម្រុះក្នុងតំបន់ និងអន្ដរជាតិ។ តម្លៃដែលត្រូវបង់អោយ ចូលទស្សនាគឺ១០ដុល្លារសម្រាប់អ្នកទេសចរម្នាក់ តម្លៃនេះបូកបញ្ចូលទាំងមគ្គុទ្ទេសក៍ផងដែរ។ ផ្ទះសំណាក់របស់សហគមន៍ក៏មានជួលដែរដែលមានតម្លៃ៥ដុល្លារក្នុងមួយយប់។
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia