CamNews

ទេសចរណ៍ 

ទេសចរណ៍ឋានសួគ៌ដ៏ស្រស់ស្អាត និងរ៉ូម៉ែនទិចបំផុត នៅលើកោះស្វា កម្ពុជា ( មានវីដេអូ)

កោះស្វាគឺជាកោះ នៅលើកោះរុង គឺជាតំបន់ទេសឋានសួគ៌មួយដ៏ស្រស់ស្អាតពោរពេញទៅ
ដោយទេសភាពធម្មជាតិ និង ទស្សនីយភាព  ដ៏ស្រស់បំព្រង   ដែលមានទីតាំងនៅក្នុងខេត្ត
ព្រះសីហនុ ដែលភាគច្រើនប្រជាពលរដ្ឋកម្ពុជាស្គាល់ថា ជាកោះរុង។

តំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយនេះ មានផ្ទះសំណាក់  ជាលក្ខណៈ បឹងកាឡូ
ដ៏ប្រណិត ចំនួន  ២០ខ្នង ដែលអាចឱ្យមនុស្សស្នាក់ ១បន្ទប់ បាន ៤នាក់ មានឆ្នេរខ្សាច់ពណ៌
សក្បោះ  ទឹកសមុទ្រ  ដ៏ថ្លាឈ្វេង  អមជាមួយនឹងភោជនីយដ្ឋាន មានអាហារសមុទ្រដ៏ឆ្ងាញ់
ពិសាប្រកបដោយអនាម័យ និង ផាសុខភាព។ ជាពិសេស  មានបាកម្សាន្តពេលរាត្រី ដ៏ទាក់
ទាញ  អាចឱ្យភ្ញៀវទេសចរជួបជុំ និង រីករាយជាមួយនឹងក្រុមគ្រួសារ  និង មិត្តភក្តិបានយ៉ាង 
ងាយស្រួល និងរ៉ូម៉ែនបំផុតសម្រាប់គូស្នេហ៍។ 

ចំពោះសេវាកម្មស្នាក់នៅក្នុងផ្ទះណាក់មានលក្ខណៈជាបឹងកាឡូ មានតម្លៃចាប់ពី ២៥ដុល្លារ
ដល់ ៣៥ដុល្លារ និងតម្លៃសំបុត្រជិះទូក មានតម្លៃ ២០ដុល្លារ ជាតម្លៃមួយដ៏សមរម្យ អាចឱ្យ
ភ្ញៀវទេសចរមកកម្សាន្ត និងទស្សនានូវទស្សនីយភាពដ៏គួរឱ្យទាក់ចិត្ត  សម្បូរទៅដោយបរិ
យាកាសធម្មជាតិបរិសុទ្ធ៕

សូមទស្សនា 

 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ monkeyisland-kohrong 


Tags: Travel Monkey Island