ឧទ្យានជាតិវីរជ័យ ជាតំបន់ទេសចរណ៍ ព្រៃឈើធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត
គ្របដណ្ដប់លើផ្ទៃដី ៣,៣២៥គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតនៅក្នុងស្រុកវឺនសៃ និងស្រុក
តាវែង ក្នុងខេត្តរតនគិរី និង លាតសន្ធឹងដល់ស្រុកសៀមប៉ាង របស់ខេត្តស្ទឹងត្រែង។ មាន
ចម្ងាយប្រហែលជា ៦០គីឡូម៉ែត្រ នៃភាគខាងជើងក្រុងបានលុង នៃខេត្តរតនគិរី។
ឧទ្យានជាតិវីរជ័យ ជាឋានសួគ៌នៃទេសភាព ដ៏ស្រស់បំព្រង មាន ភ្នំ ទីទួល ជ្រលងភ្នំ និង
ដៃទន្លេ ពោរពេញទៅដោយ បរិយាកាសធម្មជាតិ បរិសុទ្ធ ជាមួយនឹងជីវិតរស់នៅ ដ៏សម្បូរ
ណ៍បែប របស់សហគមន៍ជនជាតិភាគតិច និង មានសត្វព្រៃ ជាច្រើនប្រភេទ រស់នៅក្នុង
តំបន់នេះ។
ភ្ញៀវទេសចរណ៍ជាតិ និង អន្តជាតិ ចូលចិត្តមកកំសាន្ត ក្នុងតំបន់ឧទ្យានជាតិនេះ រីករាយ
ជាមួយនឹងការ ការឡើងភ្នំ ដើរគយគន់ទេសភាពលើវាលស្មៅ ព្រៃឈើ ជិះទូក បោះតង់
ស្រូបយកខ្យល់បរិសុទ្ធ និង ទស្សនា សត្វព្រៃ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ