Golden House គឺជាឈ្មោះសណ្ឋាគារដ៏ប្រណិតមួយ ដ៏ចម្លែក និងជាតំបន់ទេសចរណ៍ដ៏ទាក់
ទាញបំផុត នៅលើពិភពលោក ត្រូវបានកសាងពីមាសសុទ្ធនៅខាងក្នុង ដែលមានទីតាំងស្ថិត
នៅប្រទេសចិន។
សណ្ឋាគារ Golden House ត្រូវបានរចនាម៉ូដឡើងអស់រយៈពេល៥ឆ្នាំ និងត្រូវបានសាងសង់
បំពាក់ទៅដោយមាសសុទ្ធទម្ងន់ ២តោន នៅខាងក្នុង នៅតាមពិដាន ស៊ុមទ្វារ និង សូម្បីតែ
បង្គន់អនាម័យ គឺធ្វើឡើងពីមាសសុទ្ធ ដែលចំណាយទឹកប្រាក់អស់ ៣,៨លានដុល្លារ និងត្រូវ
បានសម្ពោធបម្រើភ្ញៀវទេសចរ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៦។
ជាពិសេស សណ្ឋាគារ ដ៏ប្រណិតនេះ មានទទួលសេវាកម្មរៀបអាពាហ៍ពិពាហ៍ និងសេវាកម្ម
ស្នាក់នៅធម្មតា ដែលមានតម្លៃស្នាក់នៅក្នុង ១យប់ តម្លៃ ២៨,០០០ដុល្លារ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ wikipedia, neatorama