(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សាភិបាល លោក Peter Tyroller បានថ្លែងថា «អាស៊ីអាគ្នេយ៍ ជាតំបន់ដ៏សំខាន់មួយសម្រាប់ Bosch Group» ដោយបច្ចេកវិទ្យាដ៏ទំនើប ងាយស្រួល សុវត្ថិភាព និងសេវាកម្ម Bosch Group កាន់តែល្អនោះ នឹងរួមចំណែកជួយឲ្យការរស់នៅ របស់ប្រជាជនក្នុងតំបន់កាន់តែប្រសើរ ។
លោក Peter Tyroller បានលើកឡើងទៀតថា «អាស៊ីអាគ្នេយ៍ ជាតំបន់ដ៏សំខាន់សម្រាប់ Bosch Group ហើយយើងមានគម្រោងវិនិយោគចំនួនប្រមាណ ៨០លានអឺរូ សម្រាប់គាំទ្រដល់ការរីកចម្រើន នៅក្នុងតំបន់នេះនៅក្នុងឆ្នាំនេះ ពិសេសត្រឹមពាក់កណ្តាលឆ្នាំ២០១៦នេះ Bosch បានបើកការិយាល័យថ្មីនៅក្នុងប្រទេស ហ្វីលីពីន និងឥណ្ដូនេស៊ី ក្នុងគោលបំណងពង្រីកវត្តមាន ឲ្យកាន់តែជិតទៅនឹងអថិជនមួយកម្រិតទៀត»។
លោកបន្ដថា ក្រុមហ៊ុនក៏បានកំពុងពង្រឹងបន្ថែម នូវលទ្ធភាពផលិតកម្មនៅក្នុងតំបន់ និងគ្រោងពង្រីករោងចក្រផ្នែក បច្ចេកវិទ្យាយានយន្តរបស់ខ្លួន នៅប្រទេសម៉ាឡេស៊ី និងវៀតណាម។ លើសពីនេះ គម្រោងរោងចក្រថ្មីរបស់ Bosch នៅប្រទេសថៃ ក៏កំពុងត្រូវបានរៀបចំផងដែរ ដោយនៅប្រមាណ១០ឆ្នាំចុងក្រោយនេះ Bosch បានវិនិយោគជិត៥០០លានអឺរ៉ូ ដើម្បីពង្រីកទីតាំងផលិតកម្មរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបន្ដទៀតថា អាស៊ីអាគ្នេយ៍ ជាតំបន់ដែលផ្តល់ឱកាស អាជីវកម្មជាច្រើនសម្រាប់ Bosch នៅក្នុងឆ្នាំ២០១៥ Bosch បានទទួលកំណើនការលក់១២ភាគរយ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលស្មើរនឹងទឹកប្រាក់ជាង៧៨០លានអឺរ៉ូ ដូចនេះក្រុមហ៊ុន ក៏រំពឹងនូវការអភិវឌ្ឍន៍ជាវិជ្ជមានផងដែរ ក្នុងឆ្នាំនេះ បើទោះបីជាសេដ្ឋកិច្ច របស់ប្រទេសមួយចំនួន ក្នុងតំបន់មិនមានស្ថេរភាពពេញលេញក្តី ដោយនៅពាក់កណ្តាលឆ្នាំនេះ អាជីកម្មនៅក្នុងប្រទេសហ្វីលីពីន ថៃ និងវៀតណាម មានការរីកចម្រើនល្អ។
លោកបន្ដថា មានកត្តាជាច្រើនដែលជម្រុញឲ្យ មានឱកាសសម្រាប់ Bosch ទាំងនោះរួមមាន ចំនួនប្រជាជនវ័យក្មេងជាច្រើន នៃតំបន់នេះ កំណើន នៃលទ្ធភាពទិញ របស់ប្រជាជនជីវភាពមធ្យម កំណើននៃតម្រូវការហេដ្ឋារចនាសម្ព័ន្ធនានា នគរូបនីយកម្ម និងតម្រូវការនៃការការពារធនធានធម្មជាតិ ហើយក្រុមហ៊ុនក៏ឃើញនូវសក្តានុពលជាវិជ្ជមាន សម្រាប់វិស័យបច្ចកវិទ្យាតភ្ជាប់ និងបច្ចេកវិទ្យាអ៊ីនធឺណែតហ្វវធីង (ហៅកាត់ថា IoT ជាបច្ចេកវិទ្យា ដែលតភ្ជាប់ឧបករណ៍អេឡិច ឲ្យមានទំនាក់ទំនងគ្នាដោយប្រព័ន្ធអ៊ីនធឺណែត) នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែង។
លោកថ្លែងបន្ថែមថា វត្តមានដ៏រឹងមាំនៅក្នុងតំបន់ Bosch មានវត្តមាននៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ១៩១៩ មកម្ល៉េះ ដោយសព្វថ្ងៃនេះ ក្រុមហ៊ុនមានបុគ្គលិក កំពុងបំរើការជាង៦៨០០នាក់ ក្នុងប្រទេសសិង្ហបូរី ម៉ាឡេស៊ី ហ្វីលីពីន ឥណ្តូនេស៊ី ថៃ វៀតណាម ប្រុយណេ កម្ពុជា ឡាវ និងមីយ៉ាន់មា។ ក្រុមហ៊ុនរំពឹងថា នឹងមានកំណើនបុគ្គលិក ជាបន្តបន្តាប់ទៅទៀត ក្នុងអំឡុងប៉ុន្មានឆ្នាំខាងមុខនេះ។
លោក Peter Bosch បានចាប់ផ្តើមនូវសង្វាក់ផលិតកម្ម ក្នុងតំបន់អស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រ ចំនួនប្រាំពីរដែលកំពុងមានប្រតិបត្តិការ នៅក្នុងតំបន់។ ឧទាហរណ៍ដូចជា នៅក្នុងប្រទេសម៉ាឡេស៊ី Bosch ផលិតឧបករណ៍ជាងជំនាញ ប្រព័ន្ធកាច់ចង្កូតរថយន្ត និងប្រព័ន្ធម៉ាល់ធីមីឌា រោងចក្រនៅក្នុងប្រទេសវៀតណាម ផលិតខ្សែរពានសម្រាប់ប្តូរហ៊្គែររថយន្ត សម្រាប់រថយន្តលេខអូតូ។
នៅក្នុងប្រទេសថៃ Bosch ផលិតម៉ាស៊ីនបោកខោអាវ ផ្លិតទឹករថយន្ត និងប្រពន្ធសាំងរថយន្ត។ អាស៊ីអាគ្នេយ៍ ក៏បានក្លាយទៅជាតំបន់មួយមានសារៈសំខាន់សម្រាប់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Bosch Group ផងដែរ។ ក្រុមហ៊ុនមានសកម្មភាពអភិវឌ្ឍន៍ នៅក្នុងប្រទេសសឹង្ហបូរី វៀតណាម ថៃ និងម៉ាឡេស៊ីបីបួនឆ្នាំមកហើយ។
ចាប់តាំងពីឆ្នាំ២០១០មក Bosch បានចាប់ផ្តើមប្រតិបត្តិការ វិទ្យាស្ថានអភិវឌ្ឍកម្មវិធីកំព្យូទ័ររបស់ខ្លួន នៅអាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅទីក្រុងហូជីមិញ ប្រទេសទេសវៀតណាម។ វិទ្យាស្ថានកំពុងធ្វើការអភិវឌ្ឍន៍កម្មវិធីជាច្រើន ហើយក្នុងនោះរួមមានកម្មវិធីសម្រាប់ បច្ចេកវិទ្យាតភ្ជាប់ដូចជា IoT ផងដែរ ដោយ វិទ្យាស្ថាននេះនាំឲ្យ Bosch ក្លាយជាក្រុមហ៊ុនដែលដើរតួយ៉ាងសំខាន់ ក្នុងការបងើ្កតការងារក្នុងវិស័យកម្ម វិធីកំព្យូទ័រក្នុងតំបន់។ នៅក្នុងប្រទេសវៀតណាម ថៃ និងម៉ាឡេស៊ី ក្រុមហ៊ុនក៏បានអនុវត្តនូវកម្មវិធី សិក្សារួមគ្នារបស់អាល្លឺម៉ង់ផងដែរ។
លោកបន្តថា យើងបានពង្រឹងស្លាកសញ្ញាតាម កម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម «យើងជួយឲ្យជីវិតកាន់តែប្រសើរ» ក្រៅពីពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់ Boschក៏មានសកម្មភាពផ្សព្វផ្សាយ ពាណិជ្ជកម្មដើម្បីពង្រឹងស្លាកសញ្ញារបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ហើយកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម ជាអន្តរជាតិទីមួយរបស់ Bosch ក្នុងតំបន់នេះត្រូវបានចាប់ផ្តើម នាពេលថ្មីៗនេះលើប្រព័ន្ធទំនាក់ទំនងជាច្រើន ក្នុងគោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែច្រើន ស្គាល់នូវស្លាកសញ្ញា Bosch ជាពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់មា វៀតណាម និងឥណ្ឌូនេស៊ី៕
ផ្តល់សិទ្ធដោយ ៖ ហ្