(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ជាតារា Facebook ដ៏ល្បាញល្បីដែលមានអ្នក Like រហូតដល់ជាង ១.៣លាននាក់ បានចេញមុខមកប្រកាស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា នឹងស្នើសុំសិទ្ធិគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ (ទូរទស្សន៍ព្រះអាទិត្យ) ហើយកញ្ញាសន្យាថា នឹងធ្វើឲ្យទូរទស្សន៍សង្គ្រោះជាតិ ដំណើរការឆាប់ៗ។
ការចេញមុខរបស់កញ្ញា ធី សុវណ្ណថា ទាមទារសិទ្ធិគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ទំនងជាមេដឹកនាំគណបក្សសង្គ្រោះជាតិ មានបញ្ហាផ្ទៃក្នុងរបស់ខ្លួន និងមិនចេះគ្រប់គ្រង ឬចាត់ការងារហើយមើលទៅ ទើបនៅថ្ងៃនេះកញ្ញា ធី សុវណ្ណថា ចេញមុខមកប្រកាសសុំសិទ្ធិគ្រប់គ្រងទូរទស្សន៍នេះ។
សូមជំរាបថា ក្រសួងព័ត៌មាន បានចេញលិខិតឱ្យគណបក្សសង្គ្រោះជាតិ បង្កើតទូរទស្សន៍ព្រះអាទិត្យ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ ហើយមូលនិធិដែលគណបក្សសង្គ្រោះជាតិទទួលបានពីអ្នកគាំទ្ររបស់ខ្លួន មិនទាន់បង្ហើបឱ្យដឹងពីចំនួនលុយពិតប្រាកដនៅឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី