CamNews

ទេសចរណ៍ 

ទេសចរណ៍ក្រោមបាតសមុទ្រ ដ៏រន្ធត់ នៅលើកោះធម្មជាតិដ៏ចម្លែក (មានវីដេអូ)

កោះ Similan គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់ត្រកាល សម្បូរទៅដោយបរិយាកាស
ខ្យល់បរិសុទ្ធ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Phang Nga ភាគខាងត្បូងប្រទេសថៃ។

កោះ Similan ជាតំនប់កម្សាន្ត និងជាឧទ្យានជាតិ ដ៏មានប្រជាប្រិយភាព យ៉ាងខា្លំងសម្រាប់ភ្ញៀវ
ទេសចរក្នុង និង ក្រៅប្រទេស មកកម្សាន្ត និងសម្រាកលំហែកាយនៅថ្ងៃឈប់សម្រាក។ កោះ 
នេះ ដ៏ស្រស់ស្អាត អាចផ្តល់ឱ្យភ្ញៀវទេសចរ នូវកន្លែងកម្សាន្តជាច្រើន មានដូចជា ការសម្រាក
ដោយបោះតង់ ផ្ទះសំណាក់ជាលក្ខណៈបឹងកាឡូ ការទទួលទានអាហារដ៏ឆ្ងាញ់ពិសា ឆ្នេរខ្សាច់
ពណ៌សក្បោះដ៏ទាក់ទាញ ទឹកសមុទ្រដ៏ថ្លាឈ្វេងដូចកញ្ចក់ និងជាពិសេសតំបន់កម្សាន្តមួយនេះ
អាចផ្តល់ឱ្យភ្ញៀវទេសចរ មុជទឹកទស្សនាជីវិតរស់នៅរបស់ពពួកសត្វមច្ឆា និងប្រភេទសត្វត្រីដ៏
កម្រជាច្រើនប្រភេទទៀត នៅក្រោមបាតសមុទ្រ៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ similans 


Tags: Travel Similan Islands