កោះ Tao ឬ កោះឋានសួគ៌ គឺជាតំបន់ទេសចរណ៍ ដ៏រ៉ូម៉ែនទិច ពោរពេញទៅដោយទេសភាព និង
បរិយាកាស ដ៏ស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅប្រទេសថៃ។ កោះ Tao ជាកោះធម្មជាតិ ដ៏
តូចមួួយ ដែលគ្របដណ្តប់នៅលើផ្ទៃដី ២១គីឡូម៉ែត្រការ៉េ។
ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល នៅលើកោះ មានដូចជា ឆ្នេរខ្សាច់សក្បោះ ទឹកសមុទ្រថ្លាឈ្វេង
ព្រៃឈើពណ៌ខៀវស្រងាត់ដ៏ស្រស់ស្អាត និងខ្សល់អាកាសបរិសុទ្ធ អមជាមួយនឹងសេវាកម្មការស្នាក់
នៅប្រណិត ត្រូវបានតុបតែងឡើងយ៉ាងល្អឥតខ្ចោះ ដូចជាឋានសួគ៌ បានទាក់ទាញភ្ញៀវទេសចរជា
ច្រើន មកទស្សនា សម្រាកលំហែកាយ កម្សាន្ត ជាលក្ខណៈមិត្តភក្តិ និងក្រុមគ្រួសារ ជារៀងរាល់ថ្ងៃ។
ជាពិសេស តំបន់កម្សាន្តដ៏មានប្រជាប្រិយភាពនេះ អាចឱ្យភ្ញៀវទេសចរ មុជទឹកទៅក្រោមបាតសមុទ្រ
ទស្សនា ពពួកសត្វមច្ឆា និងជីវិតធម្មជាតិ ដ៏ស្រស់ស្អាត ជាច្រើន នៅក្រោមបាតសមុទ្រ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ kohtao