CamNews

ទេសចរណ៍ 

សួនផ្កាយក្សដ៏មហិមា ស្រស់ស្អាត និងធំជាងគេបំផុត នៅលើពិភពលោក (មានវីដេអូ)

ដូប៉ៃ គឺជាទីក្រុងមួយដ៏ល្បីល្បាញនៅលើពិភពលោក ដែលមានអាគារខ្ពស់កប់ពពក និង សណ្ឋាគារ
ខ្ពស់ជាងគេ។ ប៉ុន្តែ ទីក្រុងដូប៉ៃក៏មានសួនផ្កាយក្សដ៏មហិមាធំជាងគេនៅលើពិភពលោកផងដែរ មាន
ផ្កាចម្រុះពណ៌គ្រប់ប្រភេទ ដ៏ស្រស់បំព្រង ដូចជាឋានសួគ៌លោកី នៅលើភពផែនដីដ៏ស្រស់ស្អាត។

សួនផ្កាយក្សដ៏ស្រស់ត្រកាលនេះ គ្របដណ្តប់លើផ្ទៃដីទំហំ៧២,០០០ ម៉ែត្រការ៉េ ដែលមានដាំពូជផ្កា
ចម្រុះពណ៌ច្រើន ៤៥លាន ប្រភេទ ប្រមូលមកពីជុំវិញពិភពលោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ 
សួនផ្កាយក្សដ៏មហិមាមួយនេះ ត្រូវបានរៀបចំ និង រចនាម៉ូដឡើង  ជារូបភាពផ្សេងៗ  ខុសប្លែកពីគ្នា 
ដូចជារូបគំនូរ  នៅលើផ្ទាំងដ៏ប្រណិត និង ស្រស់ស្អាតបំផុត  ផ្គុំឡើង   ដោយផ្កាចម្រុះពណ៌ជាច្រើន 
ប្រភេទ ​បង្កើតចេញជារូបភាព ផ្សេងៗ ដ៏គួរឱ្យទាក់ទាញ និងជាប់ចិត្ត មិនអាចបំភ្លេចបាន នូវទស្សនី 
យភាព ដ៏អស្ចារ្យមួយនេះ៕

សូមទស្សនា វីដេអូ ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ weather 


Tags: Travel World's Largest Natural Flower Garden Dubai