CamNews

ទេសចរណ៍ 

ទេសភាពដ៏ស្រស់ស្អាតរបស់បឹងឧទ្យាន Plitvice

មានទីតាំងស្ថិតនៅកណ្តាលទីក្រុង Zagreb និង Zadar បឹងឧទ្យានជាតិ Plitvice គឺជាតំបន់
មួយក្នុងចំណោមតំបន់ទេសចរណ៍ទាំងឡាយដែលទទួលបានការទាក់ទាញបំផុតទៅដល់
ភ្ញៀវទេសចរទូទៅរបស់ប្រទេស Croatia ។

បឹងឧទ្យាននេះត្រូវបានអង្គការ យូណេស្កូ ទទួលស្គាល់ជាបិតិកភ័ណ្ឌពិភពលោកនៅក្នុងឆ្នាំ
១៩៧៩។ ទីកន្លែងដ៏អស្ចារ្យប្រៀបបាននឹងស្ថានសួគ៌ធម្មជាតិមួយនេះទទួលបានចំនួនភ្ញៀវ
ទៅទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។ អាចនិយាយបានថា ទីកន្លែងស្រស់ស្អាតបំផុត
របស់បឹងឧទ្យានជាតិ Plitvice សំខាន់នោះគឺប្រជុំបឹង Plitvice ដែលមានបឹងចំនួន ១៦មាន
ទេសភាពយ៉ាងស្រស់ស្អាត កើតឡើងពីជ្រោះតូចៗជាច្រើនតភ្ជាប់ជាមួយគ្នា។ បឹង Plitvice
លំអរដោយព្រៃឈើជាច្រើនមានពណ៌បៃតងស្រងាត់ មានរូងភ្នំ និងថ្មខ្ពស់ៗ បង្កើតបានជា
ផ្ទាំងទស្សនីយភាពកាន់តែស្រស់ស្អាតមួយកំរិតទៀតរបស់បឹងមួយនេះផងដែរ។




បើទោះបីភ្ញៀវទេសចរទាំងឡាយមិនត្រូវបានអនុញ្ញាតអោយហែលទឹកលេងក្នុងបឹងឧទ្យាន
Plitvice នេះក៏ដោយ ប៉ុន្តែក៏មានសកម្មភាពកំសាន្តជាច្រើនផ្សេងៗទៀតផងដែរសំរាប់អោយ
ភ្ញៀវទាំងនោះទទួលបាននូវចំនីអារម្មណ៍ថ្មីប្លែកនៅក្នុងដំណើរកំសាន្តរបស់ខ្លួនដូចជាការធ្វើ
ដំណើរដោយថ្មើរជើងលើផ្លូវដ៏វែងឆ្ងាយទស្សនាទេសភាពធម្មជាតិក្នុងបឹង ជិះទូកកំសាន្ត
មើលទេសភាពរបស់បឹង ថតរូបអនុស្សាវរីយ៍...ជាដើម។ បឹងឧទ្យាន Plitvice នឹងនាំមកជូន
ភ្ញៀវទេសចរទាំងឡាយនូវចំណីអារម្មណ៍រីករាយរំភើបក្រៃលែងមិនអាចបំភ្លេចបានឡើយ
នៅពេលដែលឈានជើងមកទឹកដីនៃប្រទេស Croatia ដ៏ស្រស់ស្អាតមួយនេះ៕








ប្រភព៖ world travel
ដោយ៖ រស្មី

Tags: amazingtraveltourtorismbeautiful placeplitvicecroatia