CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ បុគ្គលិកអគ្គិសនី ប្រលែងលេង ជាមួយខ្សែភ្លើង ដែលកំពុងមានចរន្តឆ្លងកាត់ បែកផ្កាភ្លើងព្រាកៗ

យើងទាំងអស់គ្នា ពិតជាដឹងហើយថា ចរន្តអគ្គិសនី អាចសម្លាប់ជីវិតមនុស្ស សត្វ បានយ៉ាង
ងាយស្រួល បើសិនយើងប៉ះពាល់វា។ ដូច្នេះហើយ យើងទាំងអស់គ្នា តែងតែមានការភ័យ
ខ្លាច មិនហ៊ានលលេង ឬនៅក្បែរចរន្តអគ្គិសនីឡើយ។

ប៉ុន្តែសម្រាប់ បុគ្គលិកអគ្គិសនីពីរបីនាក់ ក្នុងវីដេអូខាងក្រោមនេះ ពួកគេហាក់បីដូចជាមិនមាន
ការភ័យខ្លាច រអារជាមួយនឹងចរន្តអគ្គិសនី រាប់ពាន់វ៉ាត់ ដែលប្រហែសតែបន្តិច ពួកគេនឹងស្លាប់
មួយរំពិច នោះឡើយ។ ពួកគេបែរជា ធ្វើការប្រលែងលេង ជាមួយខ្សែភ្លើងធំមួយ ដែលកំពុង
តែមានចរន្តឆ្លងកាត់ ដោយយកដៃ (មានពាក់ស្រោប) កាន់លេង ធ្វើឲ្យមានផ្កាភ្លើង នៃចរន្ត
អគ្គិសនី បែកព្រាកៗ ដែលមើលទៅពិតជាគួរឲ្យស្រាវណាស់។

ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: Workers power lines video news