Jaisalmer ជាតំបន់មានឈ្មោះល្បីល្បាញបំផុតរបស់ប្រទេសឥណ្ឌា ដែលគេស្គាល់តាមរយៈ
រហ័សនាមថា "ទីក្រុងមាស" ។ Jaisalmer មានទីតាំងស្ថិតនៅភាគខាងលិចទីក្រុង Jaipur
ចម្ង៉ាយ ៥៧៥គីឡូម៉ែត្រ ដែលពីមុនមកគេហៅទីក្រុងនេះថា រដ្ឋ Jaisalmer ។
ទីក្រុងស្ថិតលើខ្នងភ្នំដែលមានថ្មពណ៌ដូចមាស និងឡោមព័ទ្ធជុំវិញដោយបន្ទាយយ៉ាងច្រើន
ក្នុងនោះមានទាំងវិមាន និងប្រាសាទ Jain ផងដែរ។
ទាំងវិមាន, ប្រាសាទ និងបន្ទាយទាំងឡាយមានក្បូរក្បាច់រចនាយ៉ាងអស្ចារ្យ ផ្ចឹតផ្ចង់ និងទាក់
ទាញបំផុត។
Jaisalmer ស្ថិតនៅក្នុងតំបន់នៃមជ្ឈមណ្ឌលវាលខ្សាច់ Thar និងត្រូវបានគេចាត់ទុកជា"បេះ
ដូងវាលខ្សាច់" ទៀតផង។
Jaisalmer ត្រូវបានដាក់ឈ្មោះតាមអ្នកបង្កើត Maharawal Jaisal Singh ដែលជាស្តេចមួយអង្គ
មានវង្សត្រកូល Rajput ក្នុងឆ្នាំ ១១៥៦ ក្រោយគ្រិស្ដសករាជ ។
ពាក្យ "Jaisalmer" មានន័យថា" ជ្រលងបន្ទាយរបស់ Jaisal "
Jaisalmer ត្រូវបានគេហៅឈ្មោះថា" ទីក្រុងមាសរបស់ឥណ្ឌា" ដោយសារតែនៅគ្រប់ទីកន្លែង
គ្របដណ្តប់ដោយពណ៌មាស និងបណ្តាសំណង់ស្ថាបត្យកម្មទាំងឡាយនៅទីនេះគឺត្រូវបានគេ
សាងសង់ឡើងដោយថ្មមានពណ៌មាស។
Jaisalmer គឺជារដ្ឋចុងក្រោយបំផុតរបស់ប្រទេស ឥណ្ឌា ដែលបានចុះសន្ធិសញ្ញា ជាមួយ
ចក្រភពអង់គ្លេស ផងដែរ។
បណ្តាសំណង់ស្ថាបត្យកម្មដែលបង្កប់ដោយប្រវិត្តិសាស្រ្តដ៏យូរលង់ និងក្បូរក្បាច់រចនាយ៉ាង
ស្រស់ស្អាតគឺជាតំបន់ដែលទាក់ទាញបំផុតរបស់ Jaisalmer ៕
ប្រភព៖ 24H
ដោយ៖ រដ្ឋា