Vieng Xai គឺជាឈ្មោះរូងភ្នំមួយដ៏ចម្លែក ពោរពេញដោយអាថ៌កំបាំង និងភាពទាក់ទាញបំផុត
ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសឡាវ។ រូងភ្នំ Vieng Xai ធ្លាក់ជាកន្លែងទីក្រុង ក្រោមរូងភ្នំ
នៅក្នុងសម័យសង្គ្រាម វៀតណាម និងជាមូលដ្ឋានកងទ័ព្ធកុម្មុយនីស វៀតណាម ដែលត្រូវ
បានទម្លាក់គ្រាប់បែក ដោយកងទ័ព្ធសហរដ្ឋអាមេរិក សម័យសង្គ្រាមវៀតណាម អាមេរិក។
រូងភ្នំដ៏ចម្លែកនេះ អាចផ្ទុកមនុស្ស និងមានមនុស្សរស់នៅនាសម័យសង្រ្គាមវៀតណាម បាន
ច្រើនជាង ២៣,០០០នាក់ ក្នុងនោះមាន មន្ទីរពេទ្យ បន្ទាយទាហាន ហាងនំប័ុង ផ្សារ និងរោង
ភាពយន្ត។ រដ្ឋាភិបាលឡាវ មានគម្រោងនឹងអភិវឌ្ឍន៍តំបន់រូងភ្នំនេះ ទៅជាតំបន់ទេសចរណ៍
ប្រវត្តិសាស្រ្តដ៏ប្រណិត និងមានប្រជាប្រិយភាពបំផុតដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត
និងទស្សនា ឱ្យបានកាន់តែច្រើនឡើង នៅក្នុងប្រទេសឡាវ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ touropia