ព័ត៌មានវីដេអូ៖ ភ្ញៀវចិត្ដខ្លាំងម្នាក់ខឹងនឹង ម្ចាស់សណ្ឋាគារក៏បានបើករថយន្ដរបស់ខ្លួន បុកទម្លុះទ្វារចូលទៅក្នុង សណ្ឋាគារទាំងកម្រោល ខណៈដែលស្ទើរតែបុក ស្ដ្រី២នាក់នៅទីនោះ ដែលម្នាក់ក្នុងចំណោមអ្នកទាំងពីរគឺ ជាប្រពន្ធរបស់ម្ចាស់សណ្ឋាគា តែម្ដង។ ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុង Alva រដ្ឋ Oklahoma ប្រទេសអាមេរិក កាលពីសប្ដាហ៍មុន។
យោងតាមមន្ដ្រីប៉ូលីសបានឲ្យដឹងថា អ្នកបើកបរមានឈ្មោះ John Parsley វ័យ ៦២ឆ្នាំ បានអន់ចិត្ដនឹងការចេញវិក័យបត្ររបស់សណ្ឋាគារ និងបញ្ហាប្រាក់ក្នុងកាតក្រេឌីតរបស់គាត់ ក៏ស្រាប់តែបញ្ចេញកំហឹងដោយដើចូលរថយន្ដទំនើប របស់គាត់បើកទម្លុះដោយទាំងដឹងថាមានមនុស្សកំពុងតែស្ថិតនៅក្នុងនោះធ្វើឲ្យពួកគេរត់គេច ស្ទើរតែត្រូវរបួស ធ្ងន់ធ្ងរ ។
សណ្ឋាគារនោះត្រូវបានគ្រប់គ្រងដោយ លោក Kingson Christian នឹងភរិយារបស់គាត់ឈ្មោះ Rupal ដែលមនុស្សស្រ្ដីម្នាក់ក្នុងចំណោមពីរនាក់ប៊ិះត្រូវរថយន្ដបុក នាពេលនោះ។ តែទោះជាយ៉ាងណាក៏ដោយ យោងតាមការអះអាងរបស់ លោក Kingson Christian ត្រូវជាស្វាមីបានបញ្ជាក់ថា ប្រពន្ធរបស់គាត់ ត្រូវរបួសបន្ដិចបន្ដួចដែរ ផ្នែកខាងក្រោយខ្នង និងក្បាល។
លោក Kingson Christian បាននិយាយថា» ខ្ញុំបានវិលត្រលប់ទៅកាន់សណ្ឋាគារកន្លែងធ្វើការរបស់ខ្ញុំ ហើយថែមទាំងទទួលយកឯកឯកសាររបស់គាត់ ខណៈដែលពិនិត្យទៅ ឃើញថាកាតក្រេឌីតរបស់គាត់លែងមានប្រសិទ្ធភាពទៅហើយ ។ ខ្ញុំក៏បានពន្យល់ណែនាំគាត់ ប៉ុន្ដែគាត់មិនស្ដាប់ខ្ញុំនោះទេ ថែមទាំងជជែកថា គាត់ត្រូវការលុយសុទ្ធរបស់គាត់ ឥលូវនេះ។ មិនអស់ចិត្ដគាត់ក៏ត្រលប់ទៅវិញ ហើយក្រោយមកទៀត ក៏ត្រលប់មកវិញថែមទាំង មករករឿងឈ្លោះជាមួយប្រពន្ធរបស់ខ្ញុំដោយខឹងទាំងកម្រោល ថែមទាំងអះអាងថា គាត់ធ្លាប់ស្គាល់ និងមានរឿងរ៉ាវច្រើនមកហើយជាមួយ ជនជាតិឥណ្ឌាគ្រប់ទីកន្លែង ។ ប៉ុន្ដែប្រពន្ធរបស់ខ្ញុំបានតបទៅវិញថា គាត់មិនគួរវាយតម្លៃជនជាតិឥណ្ឌាដូចគ្នាទាំងអស់នោះទេ ។ បន្ទាប់មកគាត់ ក៏បានដើទៅក្រៅថែមទាំងមានពាក្យសម្ដីគម្រាមប្រពន្ធរបស់ខ្ញុំ ថាគាត់នឹងធ្វើឲ្យមើល ឲ្យប្រពន្ធរបស់ខ្ញុំ រង់ចាំនៅនឹងតុទទួលភ្ញៀវនឹងហើយ ហើយគាត់ក៏បានបើករថយន្ដចូលមកតែម្ដង»។
គូសបញ្ជាក់ផងដែរថា លោក Christian និង Rupal Christian គឺជាជនជាតិឥណ្ឌាមករស់នៅក្នុង ទឹកដីអាមេរិកជិត ៤ឆ្នាំមកហើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
ទឹកផ្លែឈើលាងសម្អាតជាតិពុល ត្រូវបានអ្នកជំនាញវេជ្ជសាស្រ្ដជាច្រើន ណែនាំឱ្យពិសា ដើម្បីកម្ចាត់ជាតិពុល ពីក្នុងរាងកាយ........
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....