CamNews

ព័ត៌មានវីដេអូ 

យុទ្ធសាស្រ្ដដ៏ងាយ​បំផុតរបស់មាតាបិតា ដើម្បីលួងទារកឲ្យបាត់យំ

ព័ត៌មានវីដេអូ៖ តើលោកឪពុកអ្នកម្ដាយគ្រប់រូបរមែងតែងតែមានភាពតានតឹងដែរ ឬទេនៅពេលទារកដ៏គួរឲ្យ​ស្រ​លាញ់របស់អ្នកទាំងពីរ ស្រែកយំខ្លាំងៗ ខណៈពេលមួយ​អ្នកកំពុងតែមានធុរៈផ្សេងៗ? ជាការពិតណាស់​ថា នៅ​ពេលដែលទារក ស្រែកយំ អ្នកម្ដាយគ្រប់រូបតែងតែយកចិត្ដទុកដាក់ គិតទៅដល់ទារកថា តើកូនតូចរបស់គាត់ចង់បានអ្វី ឬក៏ដល់ពេលដែល​គេស្រេកឃ្លាន ឬមួយត្រូវដូរកន្ទបសើមក៏យ៉ាងណា? ជាការបង្ហាញ​ដ៏ខ្លីរបស់ វេជ្ជបណ្ឌិតមួយរូបឈ្មោះថា Bob Hamilton បានចែករំលែកបទពិសោធន៍ កន្លង​មក ដែលអាចជួយ​កាត់បន្ថយភាពតានតឹងខ្លះៗ របស់មាតាបិតា​ ពីរបៀបងាយៗ ដើម្បីលួងកូនតូចដែលកំពុង​តែស្ថិតក្នុងស្ថានភាពយំខ្លាំង ជាមួយវិធីសាស្រ្ដ ដែលមាន ៤ជំហ៊ានខាងក្រោម៖  

ទី១. សូមដាក់ដៃទារកទាំងពីរក្ដោមក្នុងដៃរបស់អ្នកលើទ្រូងទារក បន្សល់ទុកចន្លោះម្រាមដៃទ្រក្រោមថ្ពាល់ទារងទាំងសងខាង

ទី២. ដៃម្ខាងទៀតរបស់អ្នក ត្រូវទ្រក្រោមគូថទារក លក្ខណៈឲ្យស្និតបំផុត 

ទី៣. ក្រោយពីទ្រគូទទារកដែលមានលក្ខណៈស្និតហើយនោះ ត្រូវផ្កាប់ទារកដោយមានទម្រង់ផ្ចិត ៤៥ ដឺក្រេ​មិនអាចលើសពីនោះបានទេ 

ទី៤. ត្រូវអង្រូនតិចៗ សមល្មម (ហាមខ្លាំងពេក)

សូមទស្សនាវីដេអូខាងក្រោម៖ 

សូមបញ្ជាក់ផងដែរថា ប្រសិនជាទារកមានលក្ខណៈធំ នោះគឺអាចនឹងពិបាកដល់អ្នកបន្ដិចហើយ ព្រោះ​ទារកមានទម្ងន់ធ្ងន់។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប

 


Tags: video news baby Bob Hamilton