CamNews

ទេសចរណ៍ 

ផុសបឹងដ៏ចម្លែក ៣ភ្លោះជាប់គ្នា នៅកណ្តាលព្រៃ អាចប្រែពណ៌បាន ជាច្រើនពណ៌ (មានវីដេអូ)

បឹង Kelimutu គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ចម្លែក និង  ជាកន្លែងកម្សាន្តមួយ  ដ៏ស្រស់ស្អាត  ដែលមាន ទីតាំងស្ថិតនៅប្រទេសឥណ្ឌូនេស៊ី។ បឹងយក្សដ៏ស្រស់បំព្រងនេះ មានទឹកបីពណ៌ ខុសប្លែកពីគ្នា ភាគច្រើន ចេញពណ៌បៃតង ពណ៌ខៀវ និងពណ៌ខៀវខ្ចី  កើតឡើងដោយសាររុក្ខជាតិជាច្រើនប្រភេទ  ដុះនៅក្នុងបឹង ហើយនៅពេលពន្លឺព្រះអាទិត្យជះ   ចំទឹកបឹង  ក៏ប្រែពណ៌  ទៅតាមពណ៌របស់រុក្ខជាតិ។ ប៉ុន្តែ  នៅពេលខ្លះ ទឹកបឹងនេះ ក៏អាចប្រែពណ៌ទៅជាពណ៌ បៃតងខ្ចី ពណ៌ខ្មៅស្រាល បន្ទាប់មក ក៏ប្រែទៅជាពណ៌ត្នោត។

បឹងដ៏ស្រស់ស្អាត  និង  មានប្រជាប្រិយភាពនេះ   បានចេញបញ្ចេញសម្រស់  ដ៏ស្រស់ឆើតឆាយរបស់ខ្លួន នាំយកភ្ញៀវទេសចរជាច្រើនមកពីជុំវិញពិភពលោក មកទស្សនា  និងថតយករូបភាព  ដ៏ស្រស់ប្រណិតនៃ ការប្រែពណ៌ជាច្រើននៃទឹកបឹង។ បឹងនេះ មិនមែនត្រឹមតែជាតំបន់ទេសចរដែលមាន សម្រស់ស្រស់ស្អាត ដាច់គេ តែនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ ប៉ុន្តែវាក៏ស្រស់ស្អាតបំផុត នៅក្នុងទ្វីបអាស៊ីផងដែរ៕

សូមទស្សនា​ វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ maciejcorvo, kuriositas 


Tags: Travel Lake Kelimutu