CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ធម្ម​ជាតិ ​ជម្រក​សត្វព្រៃ​ភ្នំ​ណាំ​លៀវ

​វា​ជា​តំបន់​មួយ​មាន​ផ្ទៃដី​៤៧៥​គម​២ ចម្ងាយ​៤៥​គម ពី​ទី​រួម​ខេត្ត ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កន្លែង​ដែល​មាន​ទេសភាព ជុំវិញ​ស្រស់ស្អាត​។ ជម្រក​សត្វព្រៃ​នេះ គឺជា​កន្លែង​រក្សាទុក​សត្វព្រៃដ៏​សំខាន់​មួយ​នៅក្នុង​ខេត្តម​ណ្ឌ​ល​គិរី​។ បរិស្ថាន ដ៏​ស្រស់ស្អាត ព្រៃព្រឹក្សា និង​សត្វព្រៃ​ទាំងនេះ ធ្វើឲ្យ​ភ្នំ​ណាំ​លៀវ​ជា​ជម្រក​សត្វព្រៃ ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​អ្នកទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចូលចិត្ត​មក​លេង​កម្សាន្ត​។

​ជម្រក​សត្វព្រៃ​ភ្នំ​ណាំ​លៀវ​ក្នុង​ខេត្ត​មណ្ឌលគិរី គឺជា​កន្លែង​អភិរក្ស​សត្វព្រៃ និង​ជា​ជម្រក​ដល់​សត្វព្រៃ និង​សត្វ​ស្លាប ជាច្រើន​ប្រភេទ​។ វា​មាន​ចម្ងាយ​ប្រមាណ​៨០​គម ពី​ស្រុក​សែន​មនោ​រម្យ​។ យើង​ត្រូវ​ចំណាយពេល​ប្រហែល ៤​ម៉ោង​ដើម្បី​ធ្វើដំណើរ ពី​ទី​រួម​ខេត្ត​ដោយ​ឡាន​។ ការធ្វើ​ដំណើរ​គឺ​មាន​ផា​សុកភាព​បំផុត ដោយ​ផ្លូវ​ធ្វើដំណើរ​អម ដោយ​នឹង​ព្រៃព្រឹក្សា និង​ខ្យល់អាកាស​បរិសុទ្ធ​។

​ជម្រក​សត្វព្រៃ​ណាំ​លៀវ គឺជា​កន្លែង​កម្សាន្ត​សំខាន់​នៅក្នុង​ខេត្ត​នេះ​។ អ្នកធ្វើ​ដំណើរ​អាច​បោះតង់​នៅ​តំបន់​នោះ ក្នុង​ពេល​យប់​បាន​។ មាន​ខ្ទម​តូចៗ ដែល​អ្នក​អាច​ស្នាក់នៅ​បាន​ផង​ដែរ​។ ជម្រក​សត្វព្រៃ​នេះ​ពោរពេញ​ដោយ ច្រាំង​ថ្ម​ស្អាតៗ ទឹកជ្រោះ​តូចៗ អូរ និង​ទេសភាព​ខៀវស្រងាត់​តែម្តង​។​

​អ្នកទេសចរ​ជា​ច្រើន​បាន​មក​ទស្សនា​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំ​លៀ​វ ក្នុង​ខេត្ត​មណ្ឌលគិរី​នេះ​។ មាន​ភ្នាក់ងារ​ទេសចរណ៍​ជាច្រើន ដែល​បាន​រៀបចំ​ការធ្វើ​ដំណើរ​មក​ទី​នេះ​។ ការ​ទេសចរណ៍​ដោយ​ថ្មើរជើង ក៏​បាន​ធ្វើ​ដោយ​អ្នក​ស្រលាញ់​ធម្មជាតិ​។ ប្រជាប្រិយភាព​របស់​ជម្រក​សត្វព្រៃ​នេះ គឺ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន និង​បាន​លើកស្ទួយ​អេកូ​ទេសចរណ៍​ក្នុង​ខេត្ត​មណ្ឌលគិរី ទៅកាន់​វិសាលភាព​ដ៏​អស្ចារ្យ​ថែមទៀត​ផង​។

សូមទស្សនា រូបភាព ខាងក្រោម


ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia 


Tags: travel Phnom Nam Lear Wildlife Sanctuary