ប្រាសាទបន្ទាយឆ្មា ជាប្រាសាទល្បីល្បាញ ធំ និងមិនមានទេសចរណ៍ទស្សនា ស្ថិតនៅក្នុង
ខេត្តបន្ទាយមានជ័យជិតព្រំដែនថៃ។
ប្រាសាទបន្ទាយឆ្មាមិនត្រូវបានជួសជុលនិងខូចខាតយ៉ាងខ្លាំង លាតសន្ធឹងលើបរិវេណដែល
មានព្រៃដុះព័ទ្ធជុំវិញ។ មុខរបស់ប៉ម ប្រាសាទដែលនៅក្នុងព្រៃពិតជាធំធេង និងគួរអោយភ្ញាក់
ផ្អើលដែលបានថែរក្សាចម្លាក់លានយ៉ាងល្អ ដែលបង្ហាញពីសារសំខាន់មួយចំនួន។ ប្រាសាទ
បន្ទាយឆ្មាត្រូវបានឧទ្ទិសថ្វាយដល់បុត្ររបស់ព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ដែលបាន
សោយទិវង្គតក្នុងការច្បាំងជាមួយនគរចម្ប៉ា។ សមរភូមរវាងខ្មែរ ចាមត្រូវបានពណ៌នាដោយ
ចម្លាក់លាន។
ប្រាសាទនេះមានទីតាំងប្រហែល៧០គីឡូម៉ែត្រភាគខាងជើងក្រុងសិរីសោភ័ណ ដែលបម្រើ
ជាច្រកចូលទីកាន់ប្រាសាទបន្ទាយឆ្មា ដែលទាមទាការធ្វើដំណើរមួយថ្ងៃពេញ និងត្រលប់មក
ពីខេត្តសៀមរាបវិញ។ វាក៏មានការងាយស្រួលផងដែរបើធ្វើដំណើរមកពីខេត្តបាត់ដំបង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ tourismcambodia