CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ដ៏ទាក់ទាញ ទីក្រុង Boston

Boston​ គឺជាទីក្រុងដ៏ចំណាស់ជាងគេមួយនៅក្នុងប្រទេសអាមេរិក និងជាកន្លែងទេសចរណ៍
ដ៏មានប្រជាប្រិយភាពមួយផងដែរ។

ទីក្រុង Boston គឺជាតំបន់ទេសចរណ៍មួយដែលមានសម្រស់ស្រស់ស្អាត ទាក់ទាញ ជាមួយ
នឹងអគារខ្ពស់ៗ  ប្លែកៗ  នៅជាប់មាត់ទឹក។ ជាពិសេស  ទីក្រុងនេះ ជាតំបន់មួយដែលមាន
បរិយាកាសល្អបរិសុទ្ធ  មានសួនច្បារ  និងកន្លែងជាច្រើនសំរាប់ភ្ញៀវទេសចរណ៍មកកំសាន្ត
និងសំរាកលំហែកាយ។

ភ្ញៀវទេសចរណ៍  ចូលចិត្តមកកំសាន្តនៅក្នុងទីក្រុងនេះ  រីករាយជាមួយនឹងការដើរទស្សនា
អគារខ្ពស់ៗនៅជុំវិញទីក្រុង សួនកំសាន្ត និងការស្នាក់នៅដ៏ប្រណិត និងមានផាសុខភាព៕

ដោយ៖ វណ្ណៈ
ប្រភព៖ yahoo


Tags: Us Travel tuor