ជ្រុងមួយនៃគំនិតរបស់ Camnews ;)
♥ មិនត្រូវធ្វើការវាយតំលៃលើបុគ្គលខ្លួនឯងក្នុងផ្លូវអវិជ្ជមានច្រើនពេកនោះឡើយ ♥៖
មានពេលខ្លះអ្នកតែងតែធ្វើការវាយតំលៃខ្លួនឯងថាជាមនុស្សម្នាក់ដែលទន់ជា្រយ
និងអន់បំផុតនៅលើលោកយើងនេះ ,តែងតែយល់ថាអ្នកផ្សេងគេល្អជាងខ្លួនជានិច្ច
ហើយក៏មានពេលខ្លះអ្នកយល់ថាខ្លួនឯងគឺជាមនុស្សម្នាក់ដែលឥតប្រយោជន៍ និង
ការមានវត្តមានរបស់អ្នកនៅលើលោកនេះគឺគ្រាន់តែរស់ដើម្បីកំដរគេប៉ុណ្ណោះ។ ទាំង
អស់នេះវាគឺជាវិធីមួយក្នុងចំណោមវិធីសំលាប់ខ្លួនឯងដ៏មានប្រសិទ្ធិភាពបំផុត។ ចូរ
ត្រូវយល់ថាអ្នកណាក៏ដោយគឺសុទ្ធតែមានចរិយាសម្បត្តិនិងសមត្ថភាពពិសេសដោយ
ឡែករបស់ខ្លួនគ្រប់ៗគ្នា។ ដូច្នេះពេលនេះអ្នកត្រូវតែធ្វើយ៉ាងដើម្បីលើកយកវាឡើងមក
និងបង្ហាញអោយអ្នកដទៃគ្រប់គ្នាគេបានឃើញ គឺមិនមែនដេកតែព្រួយកើតទុក្ខនិងមិន
រវីរវល់ដូចេ្នះនោះឡើយ,ប្រសិនបើអ្នកមិនស្រលាញ់ខ្លួនឯងផងនោះ គ្មាននរណាគេនឹង
មកស្រលាញ់អ្នកនោះឡើយ សំខាន់បំផុតគឺស្ថិតនៅលើខ្លួនរបស់អ្នកតែម្នាក់គត់។ ចូរ
ចេះរក្សានិងធ្វើអោយមនុស្សទាំងឡាយអាចមើលឃើញនិងមានអារម្មណ៍ថាវាអស្ចារ្យ
យ៉ាងណា ! ណា !!! ♥♥♥
ដោយ៖ Camnews