CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ជ្រូកដ៏ឆ្លាត ជួយសង្គ្រោះកូនពពែ ពីការលង់ទឹក

ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជាទង្វើមួយដ៏ល្អប្រពៃសំរាប់មនុស្សជាតិទូទាំងពិភពលោក
ហើយនេះក៏ជាសន្តានចិត្តរបស់ប្រជាជនកម្ពុជាយើង តាំងពីដូនតាយូរយារណាស់មកហើយ
ផងដែរ។

ជាទូទៅទង្វើនេះ គឺច្រើនកើតមានឡើងលើមនុស្សជាតិ។ តែពេលនេះ Camnews សូមណែនាំ
នូវការជួយសង្គ្រោះគ្នាពីសំណាក់សត្វពីរប្រភេទផ្សេងគ្នា ដែលកម្រនឹងកើតមាន​ និងជួបប្រទះ
ណាស់។ នៅក្នុងវីដេអូខ្លីខាងក្រោមនេះ គឺនិយាយអំពីការជួយសង្គ្រោះគ្នារបស់ជ្រូកដ៏ឆ្លាតវៃ
មួយក្បាល នៅពេលឃើញកូនពពែមួយក្បាលកំពុងលង់ទឹកហែលទៅច្រាំងមិនរួច។ ជ្រូកដែល
មានចិត្តធម៌មួយក្បាលនេះ បានចុះហែលទឹកទៅជិត និងរុញកូនពពែនោះ ទៅកាន់ទឹករាក់ហើយ
ឡើងគោកវិញបាន រួចផុតពីគ្រោះថ្នាក់។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា !

ដោយ៖ សិលា
ប្រភព៖ youtube


Tags: Smart Pig rescues baby Goat video news