CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ឲ្យរាងបងចោរ! មួយជើងចំពងស្វាស ថែមមួយជើងកណ្តាលមុខ ដួលខ្ពាកលើឥដ្ឋ ក្រោមរន្ទះជើងស្រីស្អាត

នារីវ័យក្មេងតូចល្អិតម្នាក់ បានផ្តល់មេរៀនដ៏ជូរចត់មួយ ដល់លោកបងចោរ មាឌធំដំបងម្នាក់
ឲ្យដួលក្រាបខ្ពាកនឹងកម្រាលឥដ្ឋ ក្រោមរន្ទះជើងរបស់នាង បន្ទាប់ចោរចិត្តស្លុយម្នាក់នោះ
ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាង។

សកម្មភាពឆក់យកទូរស័ព្ទរបស់អ្នកដទៃនេះ គឺត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព នៅ
ស្ថានីយរថភ្លើងក្រោមដីមួយកន្លែង។ តាមរយះវីដេអូនោះ គឺឃើញមានបុរសមាឌធំដំបងម្នាក់
បានធ្វើសកម្មភាពឆក់ទូរស័ព្ទនារីមាឌតូចម្នាក់ពីដៃនាង។ ដោយមិនចង់បាត់បង់របស់ដែល
ខ្លួនស្រលាញ់ នាងក៏បានរត់ទៅប្រវាយប្រតប់ជាមួយចោរនោះវិញ ដោយប្រើស្នៀតពិសេស
ដែលអ្នកម្តាយបានផ្តាំផ្ញើ គឺទាត់មួយជើងចំពងស្វាស និងស្នៀតនាគវាត់កន្ទុយមួយជើងចំ
កណ្តាលមុខថែមទៀត ធ្វើឲ្យចោរម្នាក់នោះ ហួលពងស្វាស ដួលខ្ពាក លើឥដ្ឋតែម្តង។

សូមទស្សនាវីដេអូ បំបាក់ចោរមាឌធំ ដោយប្រើតែពីរជើង ពីសំណាក់នារីវ័យក្មេង មាឌតូច
ល្អិតម្នាក់ ខាងក្រោមនេះ ទាំងអស់គ្នា៖

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: robber video news