CamNews

ទេសចរណ៍ 

ទៅទស្សនាអាគារខ្ពស់បំផុតលើលោក


ប្រសិនបើលោកអ្នកនិយាយដល់ទីក្រុងបារីសនោះលោកអ្នកប្រាកដជានឹកដល់ Eiffel
Towerហើយបើនឹកដល់ម៉ាឡេស៊ីវិញលោកអ្នកមុខជាគិតដល់អាគារភ្លោះ Petronas ជា
មិនខាន ចុះប្រសិនបើយើងខ្ញុំនិយាយពីប្រទេសអារ៉ាប់វិញលោកអ្នកដឹងថាមានអ្វីប្លែក
ដែរឬទេ? ពិតណាស់នោះគឺជាអាគារដែលមានកំពស់ខ្ពស់ជាងគេលើពិភពលោក Burj
Khalifa នៃទីក្រុង Dubai។

ឈរនឹងទ្រឹងនៅកណ្ដាលទីក្រុង Dubai ដែលគេរាល់គ្នាបានស្គាល់ថាជាបេះដូងនៃ
ទីក្រុង Dubaiអាគារ Burj Khalifaដែលបានសាងសង់លើដីប្រមាណជាង៣ហិកតា
ជាមួយនឹងកំពស់ដែលខ្ពស់ជាងអាគារណាៗទាំងអស់លើលោកដែលមានកំពស់
៨២៩.៨៤ម៉ែត្រ ការសាងសងបានចាប់ផ្ដើមនៅខែកញ្ញាឆ្នាំ២០០៤ហើយបានបញ្ចប់
ជាស្ថាពរនៅក្នុងអំឡុងខែតុលាឆ្នាំ២០០៩ ៥ឆ្នាំនៃការសាងសង់ឥតឈប់ឈរបានធ្វើ
អោយអាគារមួយនេះបានក្លាយជាអាគារដែលមានកំពស់ខ្ពស់បំផុតលើលោកដែល
អាគារនេះជាមជ្ឈមណ្ឌលពានិជ្ជកម្មដែលមានទាំងការិយាល័យក្រុមហ៊ុន ផ្សារទំនើប និងស្ថានទូតជាដើមតម្លៃនៃបរិវេណការិយាល័យនៃអាគារនេះត្រូវបានគេដាក់ជួលក្នុង
តម្លៃប្រមាណចាប់ពីជាង៤ម៉ីនដុល្លាសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ។នៅជុំវីញអាគារ
នេះមានបឹងដែលជាទេសភាពដ៏សែនមនោរម្យនិងមានសណ្ឋគារផ្សារទំនើបជាច្រើន
ដែលសាកសមជាតំបន់ពានិជ្ជកម្មបំផុត។
ពិធីបើកសម្ភោទអាគារ Burj Khalifa កាលពីឆ្នាំ២០០៩


តារាងរាយលើអាគារដែលខ្ពស់ៗបំផុតលើលោក


ដោយ៖ វឌ្ឍនា
ប្រភពពី៖ relax&Wikipedia