Villandry គឺជាវិមានចុងក្រោយបង្អស់មួយក្នុងចំណោមបណ្តាវិមានទាំងឡាយដែលបាន
កសាងឡើងនៅចន្លោះសតវត្សរ៍ទី ១៤ ដល់ សតវត្សរ៍ទី ១៧ និងមានទីតាំងស្ថិតនៅក្នុង
ជ្រលង Loire ជាពិសេសមានឈ្មោះល្បីថាជាតំបន់សួនកំសាន្តដ៏ស្រស់ស្អាតបំផុតដែល
គេអោយឈ្មោះថា "សួនស្នេហា" ។ តំបន់នេះត្រូវបានកសាងឡើងរួចរាល់នៅឆ្នាំ ១៥៣៦
និងបានឆ្លងកាត់នូវដំណាក់កាលកាន់កាប់ម្ចាស់ជាច្រើន ប៉ុន្តែរហូតមកដល់ដំណាក់កាល
នៃការកាន់កាប់របស់បណ្ឌិតជនជាតិអេស្ប៉ាញម្នាក់ឈ្មោះថា Joachim Carvallo ក្នុងឆ្នាំ
១៩០៦ ទើបតំបន់នេះត្រូវបានធ្វើការកែលំអទាំងស្រុងឡើងវិញដើម្បីអោយមានទេសភាព
ស្រស់ស្អាតដូចសព្វថ្ងៃនេះ។
Villandry យកលំនាំបីប្រភេទផ្សេងគ្នាគឺ៖ សួនមួយយកលំនាំតាមបែបប្រទេសបូរាណ សួន
មួយមានលក្ខណៈបែបទាន់សម័យនិងចែកជាពីរផ្នែកផ្សេងទៀតគឺ ទី១ ជា"សួនស្នេហា" និង
ទី ២ ឈ្មោះថា"សួនតន្រ្តី", ចុងក្រោយគឺជាសួនបន្លែមួយដ៏ធំ។
មានរឿងដំណាលមួយដែលទាក់ទងនឹងសួនស្នេហានេះ ហើយរឿងដំណាលនោះគឺនិយាយ
ពីប្រវត្តិស្នេហារវាងវេជ្ជបណ្ឌិតវ័យក្មេងជាជនជាតិអេស្ប៉ាញម្នាក់ជាមួយនឹងយុវនារីចុះធ្វើកម្ម
សិក្សាម្នាក់ជាជនជាតិអាមេរិក។ អ្នកទាំងពីរបានជួបគ្នា រួចក៏ចាប់ចិត្តស្រលាញ់គ្នាទៅវិញទៅ
មក លុះក្រោយមកពួកគេខិតខំរកប្រាក់ដើម្បីទិញវិមាននេះ និងធ្វើកិច្ចការគ្រប់យ៉ាងដោយមិន
គិតពីការនឿយហត់នោះឡើយដើម្បីស្រោចឡើងវិញនូវសួនដែលអ្នកទាំងពីរស្រលាញ់។
សួនត្រូវបានកសាងឡើងដោយសារតែស្នេហា ហេតុដូច្នេះហើយទើបគេហៅសួននោះថាជា
សួនស្នេហា ។
ប្រភព៖ LoveTP
ដោយ៖ រដ្ឋា