ភាគខាងជើងនៃរដ្ឋ Arizona និងភាគខាងត្បូងនៃរដ្ឋ Utah គឺជាតំបន់ដែលមានទេសភាពល្អ។
ខ្យល់ខ្លាំងនិងជ្រលងទឹកដែលហូរកាលពីរាប់លានឆ្នាំមុនមកដល់ពេលនេះ បានបោកបក់នាំ
យកនូវដីក្នុងតំបន់នេះដែលបណ្ដាលអោយមានការលេចចេញជាទេសភាពមួយដ៏ស្រស់ស្អាត។
ដែលក្នុងតំបន់ទាំង២នេះមានកន្លែងដែលមានសភាពដូចៗគ្នាជាច្រើនដូចជា Grand Circle,
Grand Canyon, Bryce Canyon, Encompasses, Arches National Park និងដែលមានឈ្មោះ
ល្បីជាគេទាំងអស់នៅក្នុងតំបន់នោះគឺ Horseshoe Bend។
Horseshoe Bend គឺជាជ្រលងមួយដែលមានរាងដូចជា ក្រចកជើងដែកដែលគេពាក់អោយជើង
សេះ ហើយរាងរៅនៃជ្រលងនេះវាកើតចេញពីលំហូរនៃខ្យល់ ក៏ដូចជាទឹកនៃទន្លេរ Colorado
ដែលបានបក់ផាត់យកដីទៅបន្តិចម្ដងៗ អស់រយៈពេលរាប់លានឆ្នាំទើបបង្កើតបានជាទិដ្ឋភាព
បែបនេះ។ កន្លែងធម្មជាតិមួយនេះឋិតនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក ហើយវាមានកំពស់
ប្រមាណជាង ៤២០០ ហ្វីតពីនីវ៉ូទឹកសមុទ្ទ ខ្យល់នៅខាងលើទីនោះមានល្បឿនជាមធ្យម កន្លះ
មៃល៍ក្នុងមួយម៉ោង ឬប្រហែលជា ០.៨គីឡូមែត្រក្នុងមួយម៉ោង ដែលជាអំនោយផលបំផុត
ដល់អ្នកដែលចូលចិត្តជិះខ្លែងដោយលោត ពីលើភ្នំ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ amusingplanet