CamNews

ទេសចរណ៍ 

ទៅទស្សនាតំបន់ Zaanse Schans នៅ Netherlands

Zaanse Schans គឺជាកន្លែងមួយដែលសមប្រកបបំផុសសម្រាប់យកខ្យល់ឧកាសបរិសុទ្ធនិង
ជជែកគ្នាលេងនារដូវរំហើយ ហើយក៏អាចចាត់ទុកជាសារមន្ទីរមួយផងដែរដែលមានចំងាយ
ប្រមាណជា២ ទៅ៣ មៃល័ប៉ុណ្ណោះពីទីក្រុង Amsterdam ប្រទេសហូឡង់។

នៅទីនេះលោកអ្នកអាចទទួលបានទិដ្ឋភាពនៃជីវិតជនជាតិ Dutch ពិតប្រាកដដែលបន្សល់
ទុកមកតាំងពីសតវត្សទី១៧ ក្នុងតំបន់នេះរួមមានផ្ទះប្រពៃណីបូរាណ ផែនាវាបូរាណ ក៏ដូច
ជារោងចក្រសំណរ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះមកចម្រាញ់ចេញជាប័រ ចំការស្រូវសាលី
ក៏ដូចជាហាងចាស់ៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះទីនេះហើយគឺជាទីកន្លែងដែលគេបានប្រើ
ប្រាស់រោងកង្ហាកិនម្សៅជាលក្ខណៈឧស្សាហកម្មលើកដំបូង។

ទីនេះគឺជាកន្ឡែងតែមួយគត់ដែលរក្សាវប្បធម៍ជនជាតិ Dutch បានគង់រង្សបំផុតហើយមាន
ភ្ញៀវទេសចរណ៍ចូលមកលេងរាប់រយពាន់នាក់ជារៀងរាល់ឆ្លាំ។ យើងក្រលេកទៅមើលទីនោះ
បន្តិចទៅមើល៖

ដោយ៖ វឌ្ឍនា
ប្រភពពី៖ holland

Tags: travelholland