CamNews

ព័ត៌មានវីដេអូ 

ចូរប្រយ័ត្ន ល្បិចលួចយកឡាន របៀបនេះ!

ដើម្បីលួចប្លន់យកបានទ្រព្យសម្បត្តិអ្នកដទៃ ក្រុមចោរបានរិះរក ល្បិចកលគ្រប់បែបយ៉ាង ដែល
យើងជាមនុស្សស្លូតត្រង់ពិបាក នឹងតាមទាន់ពួកវាណាស់។

ជាក់ស្តែង ដូចនៅក្នុងវីដេអូ(នៅបរទេស) ខាងក្រោមនេះ ក្រុមចោរដែលមានគ្នាពីរនាក់ បានប្រើ
ល្បិចមួយ ដោយគ្នាវាម្នាក់ឈរនៅចិញ្ចើមផ្លូវ រង់ចាំរថយន្តអ្នកដំណើរជិះឆ្លងកាត់។ ពេលមាន
រថយន្តឆ្លងកាត់ ជិតមកដល់ ចោរម្នាក់នោះ បានដើរចូលឈរពីមុខរថយន្ត ដោយសម្តែងធ្វើជា
មនុស្សមិនគ្រប់ទឹក (ឡប់សតិ) ដើម្បីឃាត់កុំឲ្យរថយន្តជិះទៅមុខ និងគោលបំណងសំខាន់របស់
វា គឺចង់ឲ្យម្ចាស់រថយន្តចុះពីរថយន្ត។

ពេលអ្វីៗដូចបំណង ពោលគឺម្ចាស់រថយន្តបានចុះមកដឹកចោរម្នាក់ដែលសម្តែងជាឡប់នោះចេញ
ពីមុខរថយន្ត គ្នាវាម្នាក់ទៀត ដែលលាក់ខ្លួននៅចិញ្ចើមផ្លូវម្ខាងទៀត បានរត់ចូលមកក្នុងរថយន្ត
បើកយកទៅបាត់ ហើយចោរដែលសម្តែងធ្វើជាឡប់សតិនោះ ក៏រត់គេចខ្លួនយ៉ាងរហ័សផងដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ដោយ៖ សិលា
វីដេអូ៖ Youtube


Tags: Be careful trick stolen car video news