CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ រន្ធត់បេះដូង ជាមួយទិដ្ឋភាព ជួយសង្គ្រោះ អ្នកចង់សម្លាប់ខ្លួន ចូលរថភ្លើង

វីដេអូចង់ធ្វើអត្តឃាតរបស់បុរសម្នាក់ ដោយចង់លោតចូល ទៅក្នុងផ្លូវដែករថភ្លើង ពេលរថភ្លើង
ធ្វើដំណើរមកដល់ បានធ្វើឲ្យអ្នកទស្សនាវីដេអូ បះសក់ ព្រឺសំបុរ មិនតិចឡើយ។

នៅក្នុងវីដេអូខ្លីខាងក្រោមនេះ យើងឃើញថាមានបុរសម្នាក់បានដើរេរា នៅជិតផ្លូវដែក ស្ថនីយ
រថភ្លើងមួយ ដែលគោលបំណងរបស់គាត់ គឺចង់លោតចូលផ្លូវដែកពេលរថភ្លើងមកដល់ ដើម្បី
សំលាប់ខ្លួន។ ដោយមើលឃើញ សកម្មភាពប្លែកៗ គួរឲ្យចាប់អារម្មណ៍ សន្តិសុខការពារម្នាក់
ក៏បានដើរទៅជិត ដោយប្រុងប្រៀបចាប់បុរសម្នាក់នោះគ្រប់ពេល។ ដូចអ្វីដែលសន្តិសុខបានស្មាន
ទុកមែន ពេលរថភ្លើងជិតមកដល់ បុរសម្នាក់នោះ បានលោតចូលផ្លូវដែកពិតមែន តែសំណាងល្អ
ដែលភ្នាក់ងារសន្តិសុខម្នាក់ដែលប្រុងជើងការរួចហើយនោះ ចាប់បាន និងទាញចេញទាន់ រួចផុត
ពីគ្រោះថ្នាក់ដល់អាយុជីវិត។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

ទោះជាយ៉ាងណា ការធ្វើអត្តឃាត គឺមិនមែនជាដំណោះស្រាយបញ្ហាឡើយ។ គួរខិតខំរកវិធីល្អ
ណាផ្សេង ក្នុងការដោះស្រាយបញ្ហាដែលខ្លួនបានជួបប្រទះ ទើបជាការប្រសើរ៕

ដោយ៖ សិលា
វីដេអូ៖ Youtube


Tags: Stunt suicide scene video news