CamNews

តារា 

ពន្លក​តារា​សំដែង​កាយ​វិការ​វ័យ​ក្មេង​ក្លាយ​ជា​តួ​កាច​​​ឆ្នាស

រាជធានីភ្នំពេញ ៖ កញ្ញា​គង់ វង្ស​យ៉ា​ទី​ ទើប​តែ​មាន​អាយុ​១៧​ឆ្នាំ​ប៉ុណ្ណោះ បាន​ក្លាយ​ជា​តារា​សំដែង​កាយ​វិការ​ខារ៉ា​អូ​ខេ​ពោរ​ពេញ​ទៅ​ដោយ​ទេព​កោសល្យ​ខ្ពស់​គួរ​ឱ្យ​ចាប់​អារម ្មណ៍​ ។ #យ៉ា​ទី​​រះ​ឡើង​ក្នុង​ពិភព​សិល្បៈ​សំដែង​​នា​ឆ្នាំ​២០០៩ ហើយ​បាន​ចូល​រួម​សំដែង​​​​ឱ្យ​​​ផលិត​កម្ម​មួយ​ចំនួន​ទាំង​ក្នុង​​ និង​ក្រៅ​ប្រទេស​ដូច​ជា​ផលិត​កម្ម​សាន់​ដេ ផលិត​កម្ម​ថោន និង​ផលិត​កម្ម​ហង្ស​មាស​ជា​ដើម ។
កញ្ញា​គង់ វង្ស​យ៉ា​ទី រៀប​រាប់​ឱ្យ​ដឹង​ថា នាង​ជា​កូន​អ្នក​​​ភ្នំពេញ មាន​​ឪពុក​ជា​មន្ត្រី​នគរ​បាល​ ម្តាយ​ជា​អ្នក​លក់​ដូរ​​គ្រឿង​ទេស​។ នាង​មាន​បង​ប្អូន​៣​នាក់​ក្នុង​នោះ​ស្រី​២​នាក់ ចំណែក​នាង​ជា​កូន​ច្បង​។ ដោយ​សារ​មាន​និស្ស័យ​ស្រលាញ់​ចូល​ចិត្ត​សិល្បៈ​សំដែង​​​នៅ​ដើម​ឆ្នាំ​២០០៩ នាង​បាន​សំរេច​ចិត្ត​ឈប់​សិក្សា​​​ត្រឹម​ថ្នាក់​ទី​៩ ​ហើយ​បណ្តែត​​ជីវិត​​ចូល​ប្រឡូក​ក្នុង​ពិភព​​សិល្បៈ​សំដែង​​កាយ​វិការ​ខារ៉ា​អូខេ និង​សំដែង​​ស្ប៉ត​​ពាណិជ្ជ​កម្ម​ផ្សេងៗ​។ ក្នុង​រយៈ​​ពេល​ជិត​២​ឆ្នាំ​កន្លង​មក​​នេះ អាជីព​សិល្បៈ​សំដែង​របស់​នាង​មាន​ការ​រីក​ចំរើន​ទៅ​មុខ។ ចុង​ឆ្នាំ​២០១០ នេះ​ នាង​មាន​ឱកាស​​​ក្លាយ​ជាតួ​រង​ក្នុង​ខ្សែ​​រឿង​ភាគ «​នាង​ឈូក​ស» ដោយ​​អ្នក​ដឹក​នាំ​រឿង​តំរូវ​ឱ្យ​នាង​សំដែង​ជា​តួ​អង្គ​​កាច​ឆ្នាស​​ឆ្នើម​​ឈ្មោះ​ទេពី ។ ក្រោយ​ពី​ក្លាយ​ជា​តួ​រង​ជា​លើក​ដំបូង​នេះ​ នាង​មាន​មហិច្ឆ​តា​ចង់​ក្លាយ​ជា​តួ​ឯក​ដែល​មាន​កេរ្តិ៍ ឈ្មោះ​ល្បី​ផង​ដែរ ។
សព្វ​ថ្ងៃ​​កញ្ញា​យ៉ាទី ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ថា នឹង​បញ្ចេញ​ទេព​កោសល្យ​សំដែង​ឱ្យ​អស់ពី​សមត្ថ​ភាព​ដើម្បី​ចាប់​យក​ប្រជា​ប្រិយ​ភាព​ពី​​មហា​ជន​ទូទៅ​ឱ្យ​ប ាន​ក្នុង​ឆ្នាំ​២០១១ ខាង​មុខ​នេះ។ ​អ្នក​ដឹក​នាំ​​រឿង​​បាន​កោត​សរសើរ​​ទេព​កោសល្យ​របស់​​កញ្ញា​យ៉ាទី​​ថា ពិត​ជា​សំដែង​បាន​ល្អ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​៕


Tags: