បើទោះបីជាខ្សែភាពយន្ដភាគដ៏ពេញនិយមរឿង “My Husband in Law” ចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ចប់ទៅហើយក្ដី ក៏ប្រជាប្រិយភាពរបស់ Mark Prin និង Mew Nittha នៅតែល្បី នៅក្នុងខ្សែភ្នែករបស់ទស្សនីកជនជាដដែល ។
យោងតាមប្រភពមួយ តារាប្រុស Mark Prin ទទួលបានអ្នក Follow ១៥០.៥៩០ បន្ថែមទៀត នៅលើគណនី Instagram ផ្លូវការរបស់លោក សម្រាប់ខែមិថុនា ឆ្នាំ ២០២០នេះ ។
ចំណែកឯតារាស្រី កញ្ញា Mew Nittha មានអ្នក Follow បន្ថែម ១៦៧.៨៧៥ ទៀតនៅលើគណនី Instagram ផ្លូវការរបស់នាង សម្រាប់ខែនេះ ។
បច្ចុប្បន្ន Mark Prin កំពុងថតខ្សែភាពយន្ដភាគថ្មីរបស់លោករឿង “Game Lah Torrachon” ជាមួយនឹងតារាស្រី Taew Natapohn ។
ជាមួយគ្នានេះ កញ្ញា Mew Nittha កំពុងថតខ្សែភាពយន្ដភាគថ្មីរបស់នាងរឿង “Duang Tah Tee Sarm” ជាមួយនឹងលោក James Ma ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate