CamNews

តារា 

មកស្គាល់តារាស្រីថៃ ៨ នាក់នេះ ដែលមានស្បែករលោងស្អាតគួរឱ្យស្រឡាញ់

ស្បែកគឺជារបស់សំខាន់ សម្រាប់មនុស្សគ្រប់រូប ដូច្នេះហើយ បុរសស្រ្ដី តែងយកចិត្ដទុកដាក់ថែរក្សាស្បែក ឱ្យមានសុខភាពល្អ និងស្រស់ថ្លា។ ជាក់ស្ដែងតារាស្រីថៃទាំង ៨ រូបនេះ យកចិត្ដទុកដាក់ថែរក្សាស្បែឱ្យកទន់លោងស្អាត គួរឱ្យស្រឡាញ់៖

កញ្ញា Yaya Urassaya



ដោយសារតែនាងមានស្បែកស្អាត ទើបកញ្ញា Yaya Urassaya ក្លាយជាអគ្គរាជទូត ឱ្យប្រេនផលិតផលថែរក្សាសម្រស់ជាច្រើន។

កញ្ញា Baifern Pimchanok



 

តារាស្រីប្រកបដោយទេពកោសល្យសម្ដែង កញ្ញា Baifern Pimchanok ក៏មានស្បែកទន់រលោងស្អាតផងដែរ ។ តារាស្រីរូបនេះក៏ដូចកញ្ញា Yaya នាងបានចុះកុងត្រា ជាមួយប្រេនផលិតផលថែរក្សាសម្រស់ជាច្រើន ។

កញ្ញា Taew Natapohn



ចាប់តាំងពីនាងចូលប្រឡូកក្នុងវិសិល្បៈដំបូងរហូតដល់បច្ចុប្បន្ន កញ្ញាTaew Natapohn តែងតែមានស្បែករលោងស្អាត ។ ក្រោយបញ្ចប់ការងារប្រចាំថ្ងៃ នាងតែងលាងសម្អាតម្សៅ Makeup និងយកចិត្ដទុកដាក់ថែរក្សាស្បែករបស់នាងជានិច្ច ។ នេះ បើយោងតាមកិច្ចសម្ភាសន៍របស់នាង ជាមួយអ្នកកាសែត ។

 កញ្ញា Bua Nalinthip



 

នាងក៏ស្ថិតនៅក្នុងតារាង ក្នុងចំណោមតារាស្រី ដែលមានស្បែកស្អាតផងដែរ ។ កញ្ញា Bua Nalinthip មានស្បែកស្រស់ស្អាតក្មេងជាងវ័យ ។ នាងគួរឱ្យស្រឡាញ់ខ្លាំងណាស់ នៅក្នុងរូបថតរបស់នាងទាំងអស់ ដែលនាងបង្ហោះ នៅក្នុងបណ្ដាញ Instagram ។

កញ្ញា Thisa Varitthisa



កំពូលតារាស្រី Thisa Varitthisa មានស្បែកសចែងចាំង ។ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ បង្ហាញថា នាងតែងយកចិត្ដទុកដាក់ថែរក្សាស្បែករបស់នាង ក្រោយបញ្ចប់ការងារ ។ ម្យ៉ាងទៀត នាងតែងញ៉ាំទឹកឱ្យគ្រប់គ្រាន់ ដើម្បីអោយស្បែកមានសុខភាពល្អ ។

កញ្ញា Mookda Narinrak



តារាកំពុងរះ កញ្ញា Mookda Narinrak មានស្បែកម៉ត់រលោងគួរឱ្យស្រឡាញ់ ទាំងពេល Makeup និងមិនទាន់ Makeup ។

កញ្ញា Mai Davika



តាមរយៈស្បែកម៉ត់លោងរបស់នាង Mai Davika  បានក្លាយជា អគ្គរាជទូតប្រេនល្បី សម្រាប់ផលិតផលថែរក្សាស្បែក ។

 កញ្ញ Grace Karnklao



 

កញ្ញា Grace Karnklao ក៏ទទួលបានភាពល្បីល្បាញថា ជាតារាស្រី ដែលមានស្បែកទន់រលោងស្អាតផងដែរ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates