CamNews

កំសាន្ត 

ទេព បូព្រឹក្ស និង ឈិត សុវណ្ណបញ្ញា បង្អួតសម្រស់ដាក់គ្នាក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ

ថ្មីៗនេះ  នៅលើបណ្តាញគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស និង កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេ។  



ក្នុងនោះផងដែលកញ្ញា ទេព បូព្រឹក្ស និង កញ្ញា ឈិត សុវណ្ណបញ្ហា បានបង្ហាញពីស្ទាយជាច្រើននៃការថតរូបរបស់ពួកគេ ក្នុងទឹកមុខស្រទន់​ ជាមួយនឹងស្នាមញញឹម ពិសេសគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលមើលទៅពិតជាសមសួនជាសុភាពនារី យ៉ាងស្រស់ស្អាត។



ក្រោយពីកញ្ញា ឈិត សុវណ្ណបញ្ហា និងកញ្ញា ទេព បូព្រឹក្ស បានឈរបង្អួតសម្រស់ដាក់គ្នាក្នុងឈុតប្រពៃណីបែបនេះ អ្នកគាំទ្រ បានកោតសរសើរដល់ពួកគេគ្រប់គ្នា ពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់ពួកនាង៕








អត្ថបទ៖ ចំរើន